កាន់តែក្តៅ! ធ្លាយចចាមអារ៉ាមថា កុងត្រាជា BA របស់ Lisa ឱ្យប្រេនល្បីចំនួន ២ អាចលុបចោល
ថ្មីៗនេះ មហាជនមានការសង្ស័យថា Lisa សមាជិក BLACKPINK ត្រូវបានជាប់ក្នុងបញ្ជីខ្មៅ នៅក្នុងប្រទេសចិន ក្រោយពីគណនីក្រុមអ្នកគាំទ្ររបស់តារាស្រីរូបនេះ នៅលើ Weibo បានបាត់ស្រមោលសូន្យឈឹងនៅលើបណ្តាញសង្គមដ៏ពេញនិយមនេះ។
មិនត្រឹមតែគណនីក្រុមគាំទ្ររបស់ Lisa នៅលើ Weibo ត្រូវបានលុបចោលនោះទេ ប៉ុន្តែសូម្បីតែរូបភាពផ្ទាំងផ្សព្វផ្សាយរបស់នាងក្នុងនាមជា BA ដែលបង្ហោះនៅក្នុងគណនីរបស់ប្រេនម៉ាកល្បី Celine និង Bvlgari ក៏បានដកចេញផងដែរ។
យ៉ាងណាមិញ បើតាមការចុះផ្សាយរបស់ Sina កាលពីថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២៣ បានចុះផ្សាយឱ្យដឹងថា ប្រេនទាំង ២ នេះ អាចនឹងត្រៀមលុបចោលកុងត្រាជាមួយនឹង Lisa មុនពេលកំណត់។
ក្នុងនោះដែរ ប្រភពដដែលបាននិយាយថា តារាស្រី K-Pop រូបនេះ ត្រូវបានគេហាមប្រាមមិនឱ្យបង្ហាញខ្លួនក្នុងទីផ្សារក្នុងប្រទេសចិន ធ្វើឱ្យតម្លៃការងារក្នុងប្រទេសចិនរបស់នាងធ្លាក់ចុះយ៉ាងឆាប់រហ័ស។
ក្រោយពីមានរឿងអាស្រូវដ៏ក្តៅគគុកនេះកើតឡើង សមាជិក BLACKPINK រូបនេះ មិនត្រឹមតែបាត់បង់អ្នកគាំទ្រក្នុងប្រទេសចិននោះទេ សូម្បីតែប្រេនសហការជាមួយនឹងនាងក្នុងប្រទេសចិន ក៏រងហានិភ័យពីការធ្វើពហិការនៅទីផ្សារចិនផងដែរ៕