អីយ៉ាស់! Aff Tasaorn ត្រូវតារាប្រុសរូបសង្ហាម្នាក់ទម្លាយថា កំពុងមានស្នេហាមែន តែជាមួយអ្នកណានោះសុំលាក់សិន
កាលពីពេលកន្លងទៅតារាស្រី Aff Taksaorn និង តារាសម្ដែងប្រុសវ័យក្មេងលោក Nonkul Chanon បានក្លាយជាដៃគូសម្ដែងរឿងជាមួយគ្នា ដែលធ្វើឱ្យមហាជនមានការពេញចិត្តជាខ្លាំង។ ដ្បិត Aff មានអាយុបងតារាប្រុស Nonkul ក៏ដោយ តែដៃគូមួយគូនេះពិតជាស័ក្តិសមគ្នាខ្លាំង រហូតមហាជនចាប់ផ្គូផ្គង។
អ្វីដែលសំខាន់ បន្ទាប់ពីអ្នកគាំទ្រផ្គូផ្គង និង ចង់ឱ្យតារាប្រុសស្រីមួយគូនេះស្រឡាញ់គ្នាមក អ្នកទាំងពីររឹតកាន់តែស្និទ្ធស្នាលគ្នាខ្លាំងលើសដើមពីមួយថ្ងៃទៅមួយថ្ងៃ ដែលរូបភាពទាំងអស់នោះធ្វើឱ្យអ្នកគាំទ្រសគិតថា អ្នកទាំងប្រហែលជាបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នាស្ងាត់ៗ។
ទោះយ៉ាងណា អាថ៌កំបាំងស្នេហ៍របស់តារាស្រី Aff Tasaorn ដែលអ្នកណាៗក៏ចង់ដឹងនោះ នៅពុំទាន់មាននរណាអាចបកស្រាយ ឬ បង្ហើបឡើយថា នាងពិតជាទាក់ទងជាមួយ Nonkul មែន ឬក៏អត់? តែមានតារាប្រុសម្នាក់បានទម្លាយថា ខ្លួនដឹងអាថ៌កំបាំងស្នេហ៍របស់ Aff ដែលតារាប្រុសរូបនោះគឺជាតារាប្រុស Tor។
ក្នុងបទសម្ភាសនៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ Tor បានបង្ហើបប្រាប់អ្នកសារព័ត៌មានថា Aff ប្រៀបបានដូចជាបងស្រីរបស់លោកអ៊ីចឹង ដូច្នេះទាក់ទងនឹងរឿងស្នេហ៍របស់នាង នាងតែងពិភាក្សាលោកជានិច្ច តែនាងមានទំនាក់ទំនងជាមួយអ្នកណានោះលោកសុំមិននិយាយ ឬ បកស្រាយអ្វីឡើយ រង់ចាំឱ្យសាមីខ្លួននិយាយល្អជាង៕