(វីដេអូ) ស្នេហ៍វ័យចំណាស់! លី ម៉ារីណា និង គូសេ្នហ៍កាន់ដៃគ្នាថត Pre-Wedding យ៉ាងផ្អែមល្ហែម
កាលពីពេលថ្មីៗកន្លងទៅនេះ តារាសម្តែងសាច់សខ្ចីអ្នកនាង លី ម៉ារីណា បានបើកបង្ហាញមុខបុរសម្នាក់ជាមួយនឹងភាពស្និទ្ធស្នាលយ៉ាងល្អូកល្អិន ដោយបានប្រើពាក្យអូនបងយ៉ាងផ្អែមល្ហែម នៅក្នុងថ្ងៃកម្មវិធីខួបកំណើត ហើយតាមការពិតបុរសរូបសង្ហាម្នាក់នោះ គឺជាគូសេ្នហ៍ថ្មីដែលបានចូលមកស្អំបេះដូងរបស់អ្នកនាង ក្រោយស្ពាយឈ្មោះជាស្រ្តីមេម៉ាយជាង ១ ឆ្នាំកន្លងមក។
ក្រោយពីបានបើកចំហមុខដៃគូជីវិតថ្មី ជារឿយៗ អ្នកនាង លី ម៉ារីណា តែងតែបង្ហាញស្នាមញញឹម ភាពកក់ក្តៅនឹងក្តីសុខ ដែលទទួលបានពីគូស្នេហ៍យ៉ាងពេញលេញ ពោរពេញទៅដោយសុភមង្គលនៅលើគណនីហ្វេសប៊ុក ដែលមហាជនមួយចំនួនច្បាស់ជាបានស្គាល់ហើយថាគូស្នេហ៍របស់តារាស្រីសាច់ចាំរូបនេះ មានតួនាទីនៅក្នុងជួរមន្រ្តីរាជការ។
តួយ៉ាង កាលពីថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣ ស្រាប់តែមានការបង្ហោះនូវកម្រងវីដេអូរបស់អ្នកនាង លី ម៉ារីណា និង គូសេ្នហ៍នៅលើគណនី Tik tok បានដឹកដៃគ្នាថត Pre-Wedding ក្រោយពីបានមើលចិត្តគ្នាមួយរយៈពេលកន្លងមក៕ សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖