មុនខួបស្នេហ៍ ៣ ឆ្នាំ អេននី ហ្សាម សម្រេចចិត្តសុំបែកសង្សារស្រី តែបែរជួបរឿងនេះ
បើគិតមកដល់ពេលនេះ រយៈពេល ៣ ឆ្នាំហើយ ដែលតារាចម្រៀង អេននី ហ្សាម បានបង្ហាញវត្តមានគូស្នេហ៍ស្រីដូចគ្នា ដោយគេក៏បានស្គាល់គូស្នេហ៍របស់នាងគឺក៏ជាតារាចម្រៀង និង Influencer ល្បីមួយរូបដែរ គឺកញ្ញា Nona Ra។
ក្រោយបើកចំហដល់មហាជនអ្នកគាំទ្រ ហើយជារឿយៗអ្នកទាំងពីរក៏តែងតែបង្ហាញរូបថតបង្ហាញពីភាពផ្អែមល្ហែមកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ បើទោះធ្លាប់បង្ហាញក្តីអន់ចិត្តទាស់ទែងគ្នាក៏ពិតមែន តែចំណងស្នេហ៍តារាស្រីទាំង ២ នៅតឹងណែនដូចដើម។
ស្រាប់តែថ្មីៗនេះ មហាជនអ្នកគាំទ្រតារាចម្រៀង អេននី ហ្សាម មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនាងបង្ហោះសារថា សុំបែកគូស្នេហ៍ស្រីរបស់ខ្លួន ក៏ព្រោះតែនាងខឹងអន់ចិត្តនៅឆ្ងាយគ្នា និង ត្រូវមិត្តស្រីទុកចោល។ យ៉ាងណា ក៏ចំណងស្នេហ៍អ្នកទាំង ២ មិនបែកទៅណាដែរ ក៏ព្រោះតែថ្ងៃគម្រប់ខួបស្នេហ៍ ៣ ឆ្នាំ ស្រាប់តែកញ្ញា Nona Ra ធ្វើរឿងដ៏សំខាន់សម្រាប់នាង។
ក្នុងនោះ កញ្ញា អេននី ហ្សាម បានបង្ហោះសាររៀបរាប់ថា ៖ «Happy anniversary 3 year my love សុំបែកព្រោះខឹង អន់ចិត្ត ដែលនៅឆ្ងាយគ្នា ទុកគេចោល មិនមែនសុំបែក ព្រោះអីទេ! សុំគេបែក ព្រោះគេពូកែទុកចោល។ តែឥលូវលែងអីហើយ គេថាមកពីគេចង់ prank ។ អរគុណបង ស្រឡាញ់ខ្លាំងៗ Nona Ra»៕