សៃ ហ្វុន ជូនដំណើរ ចន សុទីម៉ា ដល់ព្រលានយន្តហោះ ហើយនិយាយប៉ុន្មានម៉ាត់យ៉ាងមានន័យដល់នាងទៀត
កាលពីថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅនេះ បរវកញ្ញា ចន សុទីម៉ា ដែលតំណាងឱ្យកម្ពុជាក្នុងការប្រកួតក្នុងកម្មវិធី Miss Universe 2023 បានឡើងយន្តហោះទៅកាន់ឯប្រទេសអែលសាល់វ៉ាឌ័រហើយ។
យ៉ាងណាមិញ ការធ្វើដំណើរដ៏វែងឆ្ងាយមួយនេះមានអ្នកគាំទ្រជាច្រើនក៏បានទៅជូនដំណើរបរវកញ្ញារូបនេះដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងនោះផងដែរគេឃើញវត្ដមានដៃគូនាពេលប្រឡងជាមួយគ្នាកន្លងមកនោះ គឺកញ្ញា សៃ ហ្វុន លំដាប់រងទី ១ នៃកម្មវិធី Miss Universe Cambodia 2023 ក៏បានជូនដំណើរ និង លើទឹកចិត្តដល់ ទីម៉ា ផងដែរ។
មិនត្រឹមតែជាការលើកទឹកចិត្ត ដែល សៃ ហ្វុន មានចំពោះបរវកញ្ញាចក្រវាល ចន សុទីម៉ា នោះទេ បរវកញ្ញាសៃ ហ្វុន ក៏បានសុំឱ្យអ្នកគ្រប់គ្នាជួយគាំទ្រដល់ ទីម៉ា និង ជាពិសេសនោះគឺកុំភ្លេចបោះឆ្នោត ឬ Like និង Share ដល់ការប្រកួតប្រជែងលើកនេះរបស់ ចន សុទីម៉ា ទៀតផង៕