អភិជនមែន! គ្រាន់តែដើមឈើ ១ ដើម Nine Naphat ទិញមកដាំក្នុងបរិវេណផ្ទះថ្មី ថ្លៃអាចទិញឡាន Prius បានមួយគ្រឿង
អ្នកកំលោះ Nine Naphat តែងតែឆក់បានបេះដូងនារីមិនតិចនោះទេ តាមរយៈរូបរាងដ៏សង្ហា និង ការសម្តែងដ៏ប៉ិនប្រសពប់របស់លោកនោះ។ បើងាកទៅមើលពីជីវិតឯកជនរបស់តារាប្រុសវ័យក្មេងរូបនេះវិញ ឃើញថាលោកកំពុងតែរស់នៅក្នុងជីវិតដ៏ស៊ីវិល័យ មានឡានលុយកាក់ចាយមិនខ្វះឡើយ សូម្បីតែមិត្តស្រីដែលលោកទាក់ទងរាល់ថ្ងៃក៏មិនអន់ដែរទាំងការងារ និង រូបសម្រស់។
ដោយឡែក ទន្ទឹមនឹងអាជីពសិល្បៈជោគជ័យហើយ ថ្មីៗនេះ Nine បានជះលុយសង់ផ្ទះថ្មី ដែលមកដល់ពេលនេះផ្ទះរបស់លោកធ្វើជិតរួចហើយៗ មើលទៅពិតជាធំស្កឹមស្កៃ និង គួរឱ្យចង់រស់នៅណាស់។
ជាមួយគ្នានេះ អ្វីដែលអ្នកគាំទ្រចាប់អារម្មណ៍ជាទីបំផុតនោះ តារាប្រុសសង្ហារូបនេះមិនត្រឹមតែជះលុយទាំងខ្ទាស់ដើម្បីសាងសង់ផ្ទះក្នុងក្តីស្រមៃនោះទេ តែបើក្រឡេកទៅមើលរបស់លម្អក្នុងផ្ទះរបស់លោកវិញ ក៏សុទ្ធសឹងតែរបស់មានតម្លៃដែរ។ តួយ៉ាង ដើមឈើដែលលោកទិញមកដាំក្នុងផ្ទះវិញ ដែលដើមឈើមួយដើមនេះមានតម្លៃរហូតទៅដល់ជិតកន្លះលានបាត ដែលស្មើនឹងប្រមាណជាង ១ ម៉ឺនដុល្លារឯណោះ៕