កំពូលអ្នកគាំទ្រតស៊ូឡើងដើមឈើថតឱ្យតែបានរូបស្អាតៗរបស់ Zhao Lusi
កាលពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២៣កន្លងទៅ តារាសម្ដែងស្រី Zhao Lusi បានមានវត្តមានចូលរួមក្នុងកម្មវិធីបើកសម្ពោធប្រេនដ៏ល្បី L’OCCITANE ដោយបានបញ្ចេញនូវភាពស្រស់ស្អាតទាក់ទាញប្រជាប្រិយភាពពីសំណាក់ទស្សនិកជនជាច្រើនបានមកស្វាគមន៍ផ្ទាល់។
ក្នុងឱកាសនោះ មានមនុស្សម្នាជាច្រើនបានចាប់អារម្មណ៍យ៉ាងខ្លាំង ក្រៅពីសម្រស់របស់តារាសម្ដែងស្រី Lusi ក៏ឃើញមានក្រុមអ្នកគាំទ្ររបស់នាងបានតស៊ូពុះពារឡើងដើមឈើដើម្បីថតរូប និង អ្នកខ្លះទៀតប្រជ្រៀតគ្នាទៅជិតខាងក្នុងដើម្បីផ្តិតរូបរបស់ Zhao Lusi ឱ្យច្បាស់ហើយកាន់តែស្អាត៕