ពេជ្រ វត្តីសារ៉ាវឌ្ឍី រំភើបខ្លាំង រហូតលាន់មាត់យ៉ាងកក់ក្តៅ ក្រោយអ្នកគាំទ្រថៃធ្វើរឿងរំជួលចិត្តនេះដល់នាង
កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី អាចចាត់ទុកជាបរវកញ្ញាមួយរូបដែលទទួលបានភាពជោគជ័យយ៉ាងខ្លាំងនៅលើវិថីប្រកួតប្រជែងសម្រស់ក្នុងកម្មវិធី Miss Grand International 2022 នាពេលកន្លងមក។
ទន្ទឹមនឹងភាពជោគជ័យដែលបរវកញ្ញារូបនេះទទួលបាននោះ គឺការស្រឡាញ់ និង ការគាំទ្រពីប្រជាជនថៃជាច្រើននាក់ ដែលមានចំពោះរូបនាងផ្ទាល់។ បើយើងក្រឡែងទៅមើលកាលពីមួយឆ្នាំមុខ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី មានភារកិច្ចត្រូវបំពេញបន្ទាប់ពីខ្លួនទទួលបាននូវដំណែងលំដាប់រងទី ៥ នៃកម្មវិធីខាងលើនេះ។
ក្នុងនោះផងដែរ គេឃើញអ្នកគាំទ្ររបស់បរវកញ្ញារូបនេះ បានយករូបថតជាច្រើនសន្លឹកមកបង្ហោះលើផេកផ្លូវការនៃអ្នកគាំទ្រនៅប្រទេសថៃ ដោយភ្ជាប់ជាមួយសារមួយដ៏មានន័យយ៉ាងខ្លាំង ដែលបញ្ជាក់ពីទឹកចិត្តអ្នកគាំទ្រនៅថៃទាំងអស់ ដែលមានចំពោះគ្នា និង គ្នា ព្រមទាំងជាអនុស្សាវរីយ៍មួយផងដែរ។
តួយ៉ាង ក្នុងសារនោះបានរៀបរាប់ថា ៖ «រួមរូបថត ១ ឆ្នាំ ដែលមានការចងចាំល្អៗរួមគ្នាជាច្រើន អរគុណអ្នកគ្រប់គ្នាដែលបានចូលរួមសាងពេលវេលាដ៏ស្រស់ស្អាតមួយនេះឡើយមក និង អរគុណអ្នកគ្រប់ៗដែលនៅក្នុងក្រុម Dom Phalangjai Kong Pichy ដែលតែងតែជួយគ្នាមករហូត»។ ចំណែកឯកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី វិញក៏បាន Share នូវរូបភាពទាំងនោះបន្តហើយបាននិយាយថា ៖ «I mis you all»៕