ផ្ទុះល្បីនៅកូរ៉េ! បវរកញ្ញាម្នាក់មុខស្រដៀង Suzy ខ្លាំង ទាំងទម្រង់មុខ និង រាងរៅ កំពុងទាក់ចិត្តមហាជន
ដូចដែលប្រិយមិត្តអ្នកគាំទ្រវិស័យកម្សាន្តកូរ៉េ បានស្គាល់មកហើយអំពីតារាសម្ដែងស្រីប្រជាប្រិយភាព Suzy ដែលជាតារាសំណព្វចិត្តរបស់ទស្សនិកជនអាស៊ីជាច្រើន ហើយនាងក៏ជាតារាស្រីមានឥទ្ធិពលខ្លាំងផងដែរ នៅលើបណ្តាញសង្គមផ្សេងៗ រាល់ពេលនាងចែករំលែករូបភាពថ្មីៗបង្ហាញពីជីវិតឯកជនប្រចាំថ្ងៃ។
ទោះជាយ៉ាងណា ថ្មីៗនេះ អ្នកនិយមលេងអ៊ីនធឺណេតបានផ្ទុះការចាប់អារម្មណ៍ខ្លាំងទៅលើស្រីស្អាតមួយរូបឈ្មោះថា Miriam Hyun Wang ត្រូវបានគេស្គាល់ថាជាបវរកញ្ញាកូរ៉េឆ្នាំ ២០១៤ រស់នៅឯសហរដ្ឋអាមេរិក ដែលកំពុងល្បីថានាងមានមុខមាត់ស្រដៀងនឹងតារាសម្ដែងស្រី Suzy។
ក្នុងនោះដែរ រូបថតមួយចំនួនរបស់ Miriam និង Suzy ត្រូវបានគេយកដាក់ប្រៀបធៀបគ្នា ធ្វើឱ្យអ្នកគាំទ្រនៅលើអ៊ីនធឺណេត មិនអាចបែងចែកដាច់ទេ ព្រោះមើលទៅអ្នកទាំងពីរមើលជ្រុងណាក៏មានភាពស្រដៀងគ្នាច្រើន សូម្បីតែ ភ្នែក ចម្រុះ និង មាត់។
រហូតដល់អ្នកទាំងនោះលាន់មាត់ថាជាកូនភ្លោះនឹងគ្នាថែមទៀតផង ហើយប្រធានបទមួយនេះ បច្ចុប្បន្នកំពុងមានការចាប់អារម្មណ៍នៅលើបណ្តាញសង្គមក្នុងប្រទេសកូរ៉េជាខ្លាំង៕