ខ្ញីចាស់កាន់តែហឹរ! ឡាយ លក្ខិណា វ័យខ្ទង់ ៤០ ឆ្នាំហើយ តែនៅចាយសម្រស់មិនចាញ់យុវវ័យ
បើទោះជាចាកឆ្ងាយស្រុកកំណើតរយៈប្រមាណជាជិត ៤ ឆ្នាំក្តី តែតារាចម្រៀង ឡាយ លក្ខិណា នៅតែទទួលបានការគាំទ្រ និង ក្តីនឹករឭកពីសំណាក់មហាជនតាមរយៈសកម្មភាពសិល្បៈនានានៅឯប្រទេសកាណាដា។
ស្របគ្នានឹងការគាំទ្រលើការងារសិល្បៈផងនោះ តារាចម្រៀង ឡាយ លក្ខិណា ក៏ត្រូវបានមហាជនចាប់អារម្មណ៍នឹងរូបសម្រស់របស់នាងខ្លាំងដែរ បើទោះជាវ័យជាង ៤០ ឆ្នាំ ហើយក្តី។
តួយ៉ាង កាលពីកម្មវិធី Halloween កន្លងទៅថ្មីៗនេះ ឡាយ លក្ខិណា បានតុបតែងខ្លួនប្លែកគ្នារាល់ថ្ងៃក្នុងការសម្តែងចម្រៀង តែមានឈុតមួយហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេគឺ ឡាយ លក្ខិណា បានបញ្ចេញសាច់ភ្លៅយ៉ាងស្រឡូនស្រមោចវារជ្រុះ ជះសម្រស់ខ្លាំងមិនចាញ់ក្មេងៗស្រករក្រោយ ដូចពាក្យចាស់ពោលថា «ខ្ញីចាស់កាន់តែហឹរ»៕