កក្រើកមិនខាន! ឆ្នាំ ២០២៤ តារាស្រី ៣ រូប នឹងលេចមុខប៉ះគ្នាលើឆាក Miss Grand Cambodia ចាំមើលអ្នកណាឈ្នះមកុដ
បច្ចុប្បន្នវិស័យបវរកញ្ញាក្នុងប្រទេសកម្ពុជាកាន់តែរីកចម្រើនម្តងបន្តិចៗហើយ ដោយក្នុងនោះមានយុវជនខ្មែរប្រុសស្រីកំពុងតែចាប់អារម្មណ៍លើវិស័យមួយនេះច្រើនខ្លាំងគួរឱ្យកត់សម្គាល់។ លើសពីនោះក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីតារាសម្តែង តារាម៉ូឌែលខ្មែរជាច្រើនផងដែរ រហូតម្នាក់ៗចង់សាកល្បងប្រកួតប្រជែងទោះបីជាមានឈ្មោះបោះសំឡេងនៅក្នុងរង្វង់សិល្បៈយ៉ាងណាក៏ដោយ។
ជាក់ស្តែងកាលពីអំឡុងខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ តារាស្រី ៣ រូប ដែលមានទាំងសម្រស់ស្រស់ស្អាត សម្ថតភាព ចំណេះដឹង នឹង បទពិសោធ ក៏បានផ្តល់ដំរួយថាចង់ចូលប្រកួតប្រជែងកម្មវិធី Miss Grand Cambodia 2024 ផងដែរ ក្នុងនោះមហាជនក៏កំពុងតែទន្ទឹងរង់ចាំតាមដានកំពូលតារាស្រីទាំង ៣ រូបនេះថាប៉ះគ្នានៅលើឆាកនឹងផ្ទុះកក្រើកបែបណា។ ចង់ដឹងថា តារាស្រី ៣ រូប នោះជានរណាខ្លះ មកទស្សនាជាមួយ «ប្រជាប្រិយ» ដូចតទៅ ៖
១. កញ្ញា ព្រះកាយ ច័ន្ទ
២. កញ្ញា ណា សាឌី
៣.កញ្ញា ម៊ុច ដាវី