សំងំយកពិសមួយរយៈ! ពេលនេះ ឌីជេ ក្តឹប ចាប់ផ្ដើមវាយលុកទីផ្សារសិល្បៈសាជាថ្មី
បើនិយាយកាលពីប្រមាណជិត ២០ ឆ្នាំមុន សន្ទុះនៃប្រជាប្រិយកម្មវិធីវិទ្យុហាក់មានការផ្ទុះយ៉ាងខ្លាំងស្ទើរទូទាំងប្រទេសកម្ពុជា ដោយក្នុងនោះរាល់បណ្តាស្ថានីយវិទ្យុជាច្រើន បានក្តោបប្រជាប្រិយភាពខ្លាំងក៏ព្រោះការចាក់បទចម្រៀងពីរោះៗ កម្មវិធីកម្សាន្តអប់រំល្អៗក៏ដូចជាមាន ពិធីករដែលមានវោហារស័ព្ទពីរោះចាក់ទឹកមិនលិច។
ជាក់ស្តែង ក្រឡេកមកមើលពិធីករល្បី ឌីជេ ក្តឹប ប្រចាំស្ថានីយវិទ្យុ ១០៧ លោកមិនត្រឹមតែជាអ្នកបង្ហើរសំឡេងតាមរលកធាតុអាកាសនោះទេ តែលោកក៏ជា DJ ប្រចាំប្រទេសកម្ពុជា ដែលមានភាពល្បីល្បាញជំនាញខាងផ្នែករ៉េប ហើយក្រៅពីអាជីពជា DJ លោកក៏ជាតារាសម្តែងផងដែរ។
ថ្មីៗនេះ ឌីជេ ក្តឹប ដែលមានសំនួនវោហារចាក់ទឹកមិនលិច ហាក់កំពុងតែមានសន្ទុះទីផ្សារសិល្បៈសាជាថ្មី ដោយពេលនេះគេសង្កេតឃើញថា លោក មានការងារមមាញឹកជាខ្លាំង ក្នុងការចេញទៅសម្តែងនៅតាមបណ្តាក្លឹប និង Pub នានានៅក្នុងស្រុក បើទោះបីជាស្ងប់ស្ងាត់អស់មួយរយៈពេលមក តែពេលនេះ ឌីជេ ក្តឹប នៅតែទទួលបានប្រជាប្រិយភាពខ្លាំងពីសំណាក់អ្នកគាំទ្រមិនចាញ់កាលពីពេលកន្លងមកឡើយ៕