Yui និង ស្វាមី សម្រេចក្ដីស្រមៃផ្ទួនៗ កូនក្នុងផ្ទៃមកចាប់កំណើត សមតាមបំណងប៉ងទុក
រយៈពេល ៤ ឆ្នាំជាងហើយ ដែលគូស្នេហ៍តារាស្រី Yui Chiranan និង Thun Tanakorn បានរៀបការសាងគ្រួសារតូចជាមួយគ្នាយ៉ាងមានសុភមង្គល។ បើទោះបីជារយៈពេលជាច្រើនឆ្នាំកន្លងមកនេះអ្នកទាំងពីរមិនទទួលបានដំរួយរឿងកូនក៏ដោយ តែ Yui Chiranan ធ្លាប់បង្ហើបថា នាងមិនអស់សង្ឃឹមក្នុងការយកកូនឡើយ។
ទោះយ៉ាងណា អភិនីហារនៅតែមានសម្រាប់គូស្វាមីភរិយាមួយគូនេះ ពោលគឺបន្ទាប់ពីរង់ចាំដំណឹងល្អអស់រយៈពេលជាច្រើនឆ្នាំ ថ្មីៗនេះ Yui Chiranan និង ស្វាមីបានចេញមុខប្រកាសដំណឹងល្អមួយឱ្យអ្នកគាំទ្របានដឹងថា ទីបំផុតអ្នកទាំងពីរមានទាយាទស្នងត្រកូលនឹងគេហើយ ដោយពេលនេះ Yui Chiranan កំពុងតែពពោះកូនដំបូងក្នុងផ្ទៃ។
អ្វីដែលពិសេស កូនដំបូងរបស់នាងក៏ជាកូនស្រីផងដែរ ដែលជាបំណងប្រាថ្នារបស់នាង និង ស្វាមីតែម្តង ពោលគឺ គ្រាន់តែដឹងថា កូនភេទស្រីភ្លាម គូស្វាមីភរិយាមួយគូនេះប្រាប់ដល់អ្នកគាំទ្រភ្លែតមិនចាំយូរឡើយ៕