ចន សុទីម៉ា ត្រូវពន្យារពេលធ្វើដំណើរទៅប្រកួត Miss Universe ព្រោះមូលហេតុចាំបាច់មួយនេះ
នៅដើមខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ កម្មវីធីប្រកួតសម្រស់ចំណាត់ថ្នាក់លេខ ១ ទូទាំងពិភពលោក Miss Universe ចាំផ្តើមបើកឆាកប្រកួតហើយ។ ក្នុងនោះ មកទល់ពេលនេះគេឃើញមានបេក្ខភាពពីបណ្ដាប្រទេសជុំវិញពិភពលោកបានធ្វើដំណើរទៅដល់ទីតាំងប្រកួតនៅប្រទេស El Salvador បណ្តើរៗហើយ។
ដោយឡែក ងាកមកមើលបវរកញ្ញាប្រទេសកម្ពុជាយើងវិញ កញ្ញា ចន សុទីម៉ា គឺស្រីស្រស់រូបនេះនឹងត្រូវចេញដំណើរទៅប្រកួតនៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ តែដោយនាងអីវ៉ាន់ច្រើនពេកជើងហោះហើរដែលក្រុមហ៊ុនបានរៀបចំពុំអាចដាក់អីវ៉ាន់ច្រើនទើបសម្រេចចិត្តប្តូរថ្ងៃហោះហើរទៅថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២៣ វិញ។
យ៉ាងណាមិញ បើតាមការបញ្ជាក់ពីគណនីហ្វេសប៊ុកផ្លូវការនៃកម្មវិធី Miss Universe Cambodia បានឱ្យដឹងថា ៖ «កាលបរិច្ឆេទការធ្វើដំណើរទៅកាន់ប្រទេស El Salvador នឹងមានការផ្លាស់ប្តូរទៅថ្ងៃទី ០២ ម៉ោង ៤ : ៥០ នាទីល្ងាចដដែល។ មូលហេតុ : យើងត្រូវដូរជើងហោះហើរដោយសារថ្ងៃទី ០១ យើងដាក់គីឡូបានតិចពេក ដូច្នេះយើងត្រូវដូរជើងយន្តហោះទៅថ្ងៃ ០២ វិញ នៅវេលាម៉ោង ០៤ : ៥០ នាទៅល្ងាច។ សូមអ្នកទាំងអស់គ្នាកុំភ្លេចចូលរួមការជូនដំណើររបស់ Miss Universe Cambodia 2023 នៅឯ Phnom Penh International Airport ឱ្យបានគ្រប់ៗគ្នាផងណា»៕