ស្រឡាញ់សង្សារក្មេងមែន តែ Pat បានដាក់លក្ខខណ្ឌប៉ុន្មានយ៉ាងនេះឱ្យគូស្នេហ៍ ដឹងហើយស្រឡាំងកាំង
បន្ទាប់ពី Benz Racing ចេញេពីពន្ធនាគារត្រឡប់មកជួបជុំកូន និង Pat មក មហាជនអ្នកគាំទ្រហាក់រំភើបជំនួសគ្រួសារមួយនេះណាស់ បើទោះបីជាស្វាមីភរិយាអ្នកទាំងពីរកន្លងមកធ្លាប់មានភាពរកាំរកូសជាមួយគ្នាក៏ដោយ។
ទន្ទឹមនឹងការសាទររបស់មហាជន ក៏មានអ្នកគាំទ្រមួយចំនួនទៀតបានសម្តែងក្តីបារម្ភចំពោះទំនាក់ទំនងតារាស្រី Pat និង សង្សារថ្មីរបស់នាងដែរ ព្រោះកន្លងមកនាងបានបើកចំហទំនាក់ទំនងជាមួយអ្នកថ្មីហើយថាវាជាការពិត នាងពិតជាបានទាក់ទងគ្នាមែន។
ជាមួយគ្នានោះ Pat ថែមទាំងទម្លាយលក្ខខណ្ឌ និង ពាក្យសម្តីដែលនាងតែងតែនិយាយជាមួយសង្សារថ្មីរបស់នាង គឺលោក Phii Chanon ទៀតផង ពោលគឺនាងបានទម្លាយថា មានលក្ខខណ្ឌជាច្រើនដែលនាងតែងនិយាយមួយ Phii Chanon ៖ «១. ប្រសិនបើរស់នៅជាមួយនាងហើយមានអារម្មណ៍ថាហត់ចាកចេញទៅ ព្រោះនាងជាម៉េមាយមានកូន ២. ប្រសិនបើចង់រៀបការទៅរកនារីផ្សេងចុះ ព្រោះនាងមិនចង់ឆ្លងកាត់ជីវិតអាពាហ៍ពិពាហ៍ទៀតឡើយ ហើយបើសិនជាចង់បានកូនក៏ដូចគ្នា នាងមិនចង់ពពោះជាលើកទី ២ ឡើយ ព្រោះរាងកាយរបស់នាងក៏ខ្សោយ នាងប្រាប់ Phii Chanon បើចង់បានទៅរកនារីផ្សេងចុះ»។
ក្នុងនោះ Pat ក៏បានបន្តទៀតថា រាល់ថ្ងៃនេះនាង និង Phii Chanon នៅជាមួយគ្នាក៏មានក្តីសុខហើយ តែបើពេលណាគេគ្មានក្តីសុខ គឺចេញពីជីវិតនាងទៅ នាងមិនហាមឃាតអ្វីឡើយ៕