ស្ងាត់ៗ Youtuber/Vlogger ពេជ្រ ពិសី ដឹកដៃគូដណ្តឹងសម្រេចក្តីស្រមៃ បើកហាងផ្ទាល់ខ្លួន
ប្រិយមិត្តច្បាស់ជាបានជ្រាបមកហើយថា សព្វថ្ងៃនេះមាន Content Creator ជាច្រើនបាន និង កំពុងតែប្រឡូកយ៉ាងសកម្មនៅក្នុងយុគសម័យបច្ចេកវិទ្យារីកចម្រើននេះ ដោយបានផលិតមាតិការជាច្រើនគួរឱ្យចាប់អារម្មណ៍។
ក្នុងនោះចាប់អារម្មណ៍ទៅលើ Vlogger និង Youtuber កញ្ញា ពេជ្រ ពិសី វិញ ឃើញថាកញ្ញាទទួលបានការពេញចិត្តពីសំណាក់អ្នកគាំទ្រយ៉ាងខ្លាំង ដោយសាររូបសម្រស់ស្រស់ស្អាត និង សមត្ថភាពដ៏បុិនប្រសប់របស់កញ្ញាផងដែរ។
ដោយឡែក ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៣ កញ្ញ ពេជ្រ ពិសី ក៏បានផុសនៅលើគណនីផេកផ្ទាល់ខ្លួនបង្ហាញនូវសមិទ្ធផលមួយដែលបានសម្រេចនូវក្តីប្រាថ្នារបស់ខ្លួនជាមួយនឹងគូដណ្តឹង បានបើកអាជីវកម្មមួយកន្លែងដែលមានទីតាំងនៅម្តុំទួលទំពូង ដោយពេលនេះកំពុងតែធ្វើការជួសជុលកែលម្អដេគ័រ ហើយនឹងត្រៀមធ្វើការសម្ភោជនាពេលចុងឆ្នាំ ២០២៣ នេះផងដែរ៕