ខួបកំណើតអាយុ ២៩ នៅឆ្នាំនេះ កំលោះ Bank គ្រោងធ្វើរឿងដ៏មានន័យមួយនឹងអ្នកគាំទ្រ
នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខ អ្នកកំលោះ Bank Thiti នឹងគ្រប់អាយុ ២៧ ឆ្នាំ។ ក្នុងឱកាសខួបកំណើតនាឆ្នាំនេះ អ្នកកំលោះ Bank បានមានគម្រោងរៀបចំធ្វើបុណ្យនៅឯវត្តជាមួយនឹងអ្នកគាំទ្រដើម្បីជាការជួបជុំអ្នកគាំទ្រផង ព្រោះថាកន្លងមកខកខានធ្វើ ព្រោះតែជំងឺកូវីដ-១៩។
យ៉ាងណាមិញ បើងាកទៅមើលទំនាក់ទំនងស្នេហារវាងអ្នកកំលោះ Bank និង ស្រីស្រស់ Pimtha វិញ អ្នកកំលោះ Bank បានបង្ហើបថាឆ្នាំនេះលោកក៏ពុំដឹងសង្សារនឹង Surprise អ្វីនោះទេ មានតែរង់ចាំមើលទាំងអស់គ្នាថាលោកនឹងបានកាដូអ្វីនោះ។
គួរបញ្ជាក់ផង គិតមកទល់ពេលនេះ តារាសម្ដែងប្រុស Bank និង ស្រីស្រស់ Pimtha ទាក់ទងគ្នាជាសង្សារបានប្រមាណជិត ៣ ឆ្នាំហើយ។ ក្នុងនោះគេឃើញថាគូស្នេហ៍មួយគូនេះតែងបង្ហាញពីភាពផ្អែមល្ហែមឱ្យគ្នាមិនដែលដាច់នោះទេ រៀងរាល់ឆ្នាំនៅថ្ងៃខួបអ្នកទាំងពីរតែងមានកាដូ និង ការហូបអាហារសាងស្នេហ៍ជាមួយគ្នាយ៉ាងរ៉ូមែនទិក៕