ទោះឆ្នាំរបស់ខ្លួនបានបញ្ចប់ តែស្រីស្អាត ពេជ្រ វត្តីសារ៉ាវឌ្ឍី នៅតែមានទីផ្សារសិល្បៈខ្ពស់ ពេលនេះអ្នកនៅថៃកក់ច្រើនណាស់
ប្រិយមិត្តបានដឹងរួចមកហើយថា កញ្ញាពេជ្រ វត្តីសារ៉ាវឌ្ឍី គឺលំដាប់រងទី ៥ នៃកម្មវិធី Miss Grand International 2022 បើទោះបីកន្លងផុតទៅមួយឆ្នាំហើយក្តី តែបរវកញ្ញារូបនេះនៅតែទទួលបានការស្រឡាញ់ និង គាំទ្រយ៉ាងខ្លាំងដដែល មិនថាទៅទីណាកន្លែងណា ឬ ការងារអ្វីឡើយ។
យ៉ាងណាមិញ កាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅនេះ អ្នកជិតដិតរបស់ វត្តី ម្នាក់បានបង្ហោះសារមួយនៅក្នុងបណ្ដាយសង្គមហ្វេសប៊ុកថា ៖ «Pichy នៅតែមានទីផ្សារ បើទោះបីជាឆ្នាំរបស់នាងបានបញ្ចប់ទៅក៏ដោយក្នុងឆ្នាំ 2024 តែ តីតី បែរជាត្រូវបាន ND Miss Grand Thailand មួយចំនួនបានទាក់ទងការងារមកបណ្តើរៗហើយ ដើម្បីឱ្យនាងក្លាយទៅជា… (ប្រាប់ពេលនេះម៉េច surprise)»។
ក្រោយពីអ្នកគាំទ្រ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានឃើញនូវសារមួយនេះហើយ មានមិត្តជាច្រើនបានអបអរសាទរ ព្រមទាំងសរសើរដល់រូបនាង និង ចង់ដឹងថាតើការងារអ្វីទៅដែលអតីតបរវកញ្ញារូបនេះនឹងទទួលបាននៅឯប្រទេសថៃ៕