ទឹកចិត្តជាម្ដាយ! Son Ye Jin ទម្លាយទាំងរំភើបថាជីវិតនាងផ្លាស់ប្តូរទាំងស្រុង ព្រោះកូន
កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៣ តារាសម្ដែងស្រី Son Ye Jin បានបង្ហោះរូបថតមួយសន្លឹកនៅលើបណ្តាញសង្គម Instagram ដោយសរសេរយ៉ាងខ្លីថា ៖ «អរគុណ» ដែលមើលទៅក្នុងរូបថតនោះ នាងបានស្លៀកសម្លៀកបំពាក់ឈុតប្រពៃណីកូរ៉េក្នុងថ្ងៃខួបកំណើតអាយុ ១ ខួបរបស់កូនប្រុសជាទីស្រឡាញ់។
ថ្វីដ្បិតថា ចាប់តាំងពីរៀបការមានកូនប្រុសម្នាក់ជាចំណងដៃមក គូប្តី-ប្រពន្ធ Son Ye Jin និង Hyun Bin មិនសូវជាបង្ហាញពីជីវិតប្រចាំថ្ងៃរបស់អ្នកទាំងពីរក៏ដោយ ប៉ុន្តែពួកគេនៅតែអាចចែករំលែកអំពីរឿងរ៉ាវមួយចំនួនពីជីវិតឯកជនរបស់អ្នកទាំងពីរនៅលើ YouTube channel និង កម្មវិធីកម្សាន្តផ្សេងៗ។
ដូចជាកាលពីពេលថ្មីៗនេះ តារាស្រី Son Ye Jin បាននិយាយអំពីភាពផ្លាស់ប្តូរក្នុងជីវិតរបស់នាងចាប់តាំងពីក្លាយជាម្ដាយថា ៖ «ជាការពិតណាស់ មានពេលខ្លះក៏មានផលលំបាកខ្លះដែរ ដោយសារតែការចិញ្ចឹមបីបាច់ថែរក្សាកូន ប៉ុន្តែពោរពេញដោយសុភមង្គល ហើយកូនប្រុសរបស់ខ្ញុំនេះហើយគឺជាសុភមង្គលដែលខ្ញុំមិនធ្លាប់ស្គាល់ពីមុនមក។ ខ្ញុំពេលនេះ រស់នៅក្នុងជីវិតខុសគ្នាកាលពីខ្ញុំធ្វើការសិល្បៈអស់ ២០ ឆ្នាំ ឥឡូវនេះ ខ្ញុំបានផ្តោតទៅលើគ្រួសាររបស់ខ្ញុំច្រើនជាង ហើយសប្បាយចិត្តខ្លាំងណាស់ដែលបានធ្វើជាម្ដាយដ៏ពេញលេញនឹងគេ»។
នេះហើយជាអ្វីដែល Son Ye Jin ចង់ចែករំលែកអំពីការក្លាយជាម្ដាយរបស់កូនលើកដំបូងក្នុងឆាកជីវិត៕