តារាស្រីខ្មែរច្រើនរូប តុបតែងខ្លួនប្លែកៗប្រជែងសម្រស់គ្នា នារដូវកាលបុណ្យ Halloween
នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៣ នេះ ជាថ្ងៃបុណ្យ Halloween ដែលជាបុណ្យខ្មោចប៉ែកអឺរ៉ុបដ៏ល្បីមួយ ដែលត្រូវគេប្រារព្ធឡើងស្ទើរទូទាំងពិភពលោក។ ក្នុងនោះដែរ ក៏ឃើញថាប្រជាជននៃបណ្ដាប្រទេសជាច្រើន បានធ្វើការតុបតែងខ្លួនធ្វើជាខ្មោចលេងស្ទីលថតរូបបង្ហោះពេញបណ្ដាញសង្គម។
ជាក់ស្ដែង ក្រឡេកមើលមហាជនខ្មែរ ជាពិសេសអ្នកសិល្បៈជាច្រើនរូប បានធ្វើការតុបតែងមុខមាត់ ស្លៀកពាក់ឈុតជាខ្មោច បិសាចប្លែកៗ បង្ហាញសម្រស់យ៉ាងទាក់ទាញបង្ហោះលើបណ្ដាញសង្គមរៀងៗខ្លួនផងដែរ ដោយតារាប្រុសស្រីខ្មែរទាំងនោះរួមមាន៖
១. គង់ ចាន់ស្រីមុំ
២. មាន សូនីតា
៣. ភិន សុដាលីស
៤. ហ្វាហ្វា
៥. ដា ដាវ
៦. ដេត ស្រីនាថ
៧. Jane