(វីដេអូ) ផ្ទុះល្បីជាថ្មី! វីដេអូតស៊ូមតិបញ្ឈប់ការរើសអើងមនុស្សក្នុងសង្គមរបស់ ងិន ម៉ារ៉ាឌី កាលប្រកួត MUC 2021
មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកប្រាកដជាបានជ្រាបមកហើយនូវការផ្ទុះប្រតិកម្មយ៉ាងខ្លាំង ទៅកាន់តារាកំប្លែងជើងចាស់លោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅ នាយក្រឹម នៅក្នុងកម្មវិធី Cambodia’s Got Talent រដូវកាលទី ៣។
ក្នុងវគ្គ Live Show សប្ដាហ៍ទី ៣ ក្នុងនាមជាគណៈកម្មការ តារាកំប្លែង នាយក្រឹម បាននិយាយនៅក្នុងកម្មវិធី ពីការបាត់បង់ធនធានមនុស្ស ព្រោះតែមានភេទទី ៣ ច្រើន ក្រោយការបង្ហាញសមត្ថភាពរបស់លោក ណុប ដាណេ និង ត្រូវបានគេស្គាល់ថាជាបងប្រុសរបស់ពិធីការិនី ណាក់ ស្រីណា។ ពាក្យពេចន៍ជាច្រើនរបស់ នាយក្រឹម បានធ្វើឱ្យមហាជន និង សិល្បករ សិល្បការិនី ជាច្រើនផ្ទុះប្រតិកម្ម និង លើកឡើងថា ការបញ្ចេញមតិរបស់ តារាកំប្លែងរូបនេះ គឺហាក់រើសអើងភេទ។
គាប់ជួនរឿងរ៉ាវខាងលើកំពុងផ្ទុះឡើង ស្រាប់តែក្រឡេកទៅមើលបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok បានផ្ទុះល្បីនូវវីដេអូតស៊ូមតិមួយរបស់ Miss Universe Cambodia 2021 អ្នកនាង ងិន ម៉ារ៉ាឌី ក្នុងថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រ MUC 2021 ដោយរូបនាងបានឆ្លើយសំនួរក្នុងប្រធានបទ «បញ្ឈប់ការរើសអើងមនុស្សក្នុងសង្គម» ត្រូវបានផ្ទុះការគាំទ្រជាថ្មី។ ការតស៊ូមតិនៃការបញ្ឈប់ការរើងអើសមនុស្សក្នុងសង្គមនោះដែរ ក៏បានរាប់បញ្ជូលការបញ្ឈប់ការរើសអើង LGBTQ ជាពិសេស ផងដែរ៕
សូមចុចខាងក្រោម ដើម្បីទស្សនាវីដេអូ៖