Ben Racing អតីតប្តី Pat ទម្លាយទំនាក់ទំនងខ្លួននឹងអតីតប្រពន្ធ ក្រោយចេញពីពន្ធនាគារវិញ
បន្ទាប់ពី Benz Racing ត្រូវបានតុលាការសម្រេចឱ្យចេញពីពន្ធនាគារ ក្រោយគ្មានភស្តុតាងច្បាស់លាស់ក្នុងការចោទប្រកាន់ទៅលើបទជួញដូរគ្រឿងញៀន និង លាងលុយខ្មៅមក ពេលនេះលោកបានវិលមកជួនជុំកូន និង គ្រួសារវិញហើយ។
ដោយឡែក បន្ទាប់ពី Benz Racing ចេញពីពន្ធនាគារ អ្វីដែលមហាជនចាប់អារម្មណ៍ជាទីបំផុតនោះគឺទំនាក់ទំនងរវាងលោក និង អតីតភរិយា ដែលមើលទៅហាក់នៅនឹកគ្នា និង ផ្អែមល្ហែមដូចមិនទាន់លែងលះគ្នា។ ទោះយ៉ាងណា ជុំវិញទំនាក់ទំនង និង មន្ទឹលសង្ស័យរបស់អ្នកគាំទ្រនេះដែរ ឃើញថា Benz Racing បានចេញមុខបកស្រាយយគ្រប់យ៉ាងហើយ។
ក្នុងនោះ Benz Racing បានទម្លាយថា ពេលនេះលោក Single ហើយលោកក៏បាននិយាយជាមួយ Pat ដូចគ្នាពីរឿងមើលថែកូនថា ត្រូវបែងចែកពេលវេលាគ្នាបែបណា។ មួយវិញទៀត Benz Racing ក៏បានបង្ហើបអារម្មណ៍ទៀតថា ៖ «ប្រសិនបើ Pat គេមានមនុស្សដែលអាចមើលថែបានគេបានល្អ ខ្ញុំក៏រីករាយ ព្រោះគេមានមនុស្សដែលអាចថែគេបាន និង អាចរំលែកភារៈនាងបាន ដូច្នេះខ្ញុំគ្មានបញ្ហាឡើយ»៕