តារាភេទទី ៣ ដ៏មានឥទ្ធិពល ៥ រូប ផ្ទុះប្រតិកម្មខ្លាំងៗ ក្រោយ នាយក្រឹម លើកឡើងរឿងភេ-ទលើ ណុប ដាណេ
មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកប្រាកដជាបានជ្រាបមកហើយនូវការប្រតិកម្មយ៉ាងខ្លាំងទៅកាន់តារាកំប្លែងជើងចាស់លោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅ នាយក្រឹម នៅក្នុងកម្មវិធី Cambodia’s Got Talent រដូវកាលទី ៣។
ក្នុងវគ្គ វគ្គ Live Show សប្ដាហ៍ទី ៣ ក្នុងនាមជាគណៈកម្មការ តារាកំប្លែង នាយក្រឹម បាននិយាយនៅក្នុងកម្មវិធីពីការបាត់បង់ធនធានមនុស្ស ព្រោះតែមានភេទទី ៣ ច្រើន ក្រោយការបង្ហាញសមត្ថភាពរបស់លោក ណុប ដាណេ និង ត្រូវបានគេស្គាល់ថាជាបងប្រុសរបស់ពិធីការិនី ណាក់ ស្រីណា។ ពាក្យពេចន៍ជាច្រើនរបស់ នាយក្រឹម បានធ្វើឱ្យមហាជន និង សិល្បករ សិល្បការិនី ជាច្រើនផ្ទុះប្រតិកម្ម និង លើកឡើងថា ការបញ្ចេញមតិរបស់ នាយក្រឹម ហាក់រើងអើងភេទ។
ភ្លាមនោះដែរ ហាក់មិនបង្អង់យូរបើក្រឡេកទៅមើលតារាភេទទី ៣ ចំនួន ៥ រូប បានចេញមុខប្រតិកម្ម និង ការពារទៅកាន់ LGBT+ ដោយរួមមាន ស៊ីនឌី, សៃហ្វុន, ស្រីពៅ មុខឈើ, វ៉ាន់ប៊ី និង ផេនខេក។
១. ស៊ីនឌី
២. សៃហ្វុន
៣. ស្រីពៅ មុខឈើ
៤. វ៉ាន់ប៊ី
៥. ផេនខេក