២ លើកហើយ! មានទាំងសមត្ថភាព និង សម្រស់ តែ សំណាង អេលីណា នៅតែមិនអាចរក Top កំពូលឱ្យកម្ពុជាបាន
បន្ទាប់ពីប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេលជិត ១ ខែ នៅប្រទេសជប៉ុន កាលពីរាត្រីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅ កម្មវិធីប្រកួតសម្រស់បវរកញ្ញាដ៏ធំលំដាប់ពិភពលោក Miss International 2023 បានបញ្ចប់ទៅយ៉ាងរលូនហើយ ដោយបានរកឃើញម្ចាស់មកុដថ្មីគឺបានទៅលើរាជិនីកំពូលសម្រស់មកពីប្រទេសវេណេស៊ុយអេឡា (Venezuela) នាង Andrea Rubio ។
ដោយឡែក ងាកមកមើលបវរកញ្ញាកម្ពុជាវិញ នាឆ្នាំនេះគឺពុំទទួលបាននូវ Top កំពូលណាមួយឡើយដែលនេះបានធ្វើឱ្យមហាជនមានការសោកស្តាយជាខ្លាំង ព្រោះថាបវរកញ្ញាខ្មែរ សំណាង អេលីណា ជាបវរកញ្ញាម្នាក់ដែលមានសមត្ថភាពខ្លាំង មិនថាភាសាអង់គ្លេស និង រូបសម្រស់តែនៅមិនអាចរក Top ឱ្យកម្ពុជាបានទៀត។
មិនត្រឹមប៉ុណ្ណោះ ស្រីស្រស់ សំណាង អេលីណា ក៏ជាបវរកញ្ញាម្នាក់ដែលមានបទពិសោធជាច្រើនផងដែរ។ តួយ៉ាងកាលពីឆ្នាំ ២០១៩ នាងបានឈ្នះមកុដ Miss Universe Cambodia ហើយបានតំណាងឱ្យកម្ពុជាទៅប្រកួត តែពុំបាន Top នោះទេ លុះឆ្នាំ ២០២៣ នេះទៀតនាងក៏បានប្រឹងដុសខាត់សមត្ថភាពចូលរួមម្តងទៀតនៅកម្មវិធី Miss International ប្រទេសជប៉ុនតែក៏នៅពុំអាចរក Top កំពូលឱ្យកម្ពុជាបានទៀត ពិតធ្វើឱ្យមហាជនសោកស្តាយសមត្ថភាពនាងជាខ្លាំងណាស់ដែលកម្មវិធីមើលមិនឃើញពីការខិតខំរបស់នាង៕