ទើបគ្រប់គ្រងកម្មវិធីប្រកួតសម្រស់ដល់ទៅ ២ ប្រាសាទ ដាវីន ទាញកម្មវិធី Universal Woman មកប្រកួតនៅកម្ពុជា
ក្រោយពីវិលត្រឡប់មកកាន់វិស័យសិល្បៈ ជាពិសេសវិស័យបវរកញ្ញាជាថ្មី អតីត Freshie Girl ចំណាត់ថ្នាក់លេខ ៣ ជំនាន់ទី ៤ ឆ្នាំ ២០០៦ អ្នកនាង ប្រសាទ បាន និង កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ដោយថ្មីៗនេះ អ្នកនាងបានទិញសិទ្ធធ្វើជាអ្នកគ្រប់គ្រងកម្មវិធីប្រកួតថ្មីដល់ទៅ ២ មកកម្ពុជា គឺកម្មវិធីប្រកួតសម្រស់បវរកញ្ញា Miss Environment Cambodia និង កម្មវិធីប្រកួតបុរសឯក Mister Friendship Cambodia។
ងាកត្រឡប់ទៅក្រោយបន្តិច មុននឹងទិញសិទ្ធកម្មវិធីដល់ទៅ ២ ខាងលើនេះហើយ អ្នកនាង ប្រាសាទ ដាវីន បានក្តោបតំណែងជាបវរកញ្ញា Universal Woman Cambodia 2023 និង តំណាងកម្ពុជាទៅចូលរួមនៅឯប្រទេសឌូបៃ ទទួលបានជ័យលាភីលំដាប់រងទី ៤ Universal Woman 2023 ថែមទៀតផង។
យ៉ាងណាមិញ អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលទៀតនោះ បន្ទាប់ពីក្លាយទៅជាបវរកញ្ញាកម្ពុជាដំបូងបានចូលរួមប្រកួតកម្មវិធី Universal Woman 2023 ថែមទាំងទទួលបានតំណែងលំដាប់រងទី ៤ ទៀតនោះ ស្រាប់តែថ្មីៗនេះ តាមរយៈការបង្ហោះនៅលើផេកផ្លូវការ Universal Woman បានប្រកាសថា ការប្រកួតនៅឆ្នាំ ២០២៤ ខាងមុខនេះ នឹងរៀបចំនៅប្រទេសកម្ពុជា៕