ស្អាតម្យ៉ាងម្នាក់! សៃហ្វុន លំដាប់រងទី ១ MUC 2023 និង លំដាប់រងទី ៥ MGI 2023 ស្លៀកឈុតដូចគ្នាខុសតែពណ៌
ថ្មីៗនេះ មហាជនអ្នកស្នេហាវិស័យបវរកញ្ញាទាំងក្នុង និង ក្រៅប្រទេសកំពុងចាប់អារម្មណ៍ទៅកាន់បវរកញ្ញា របស់ប្រទេសកម្ពុជា 1st Runner Up Miss Universe Cambodia 2023 សៃហ្វុន និង បវរកញ្ញារបសស់ប្រទេសឥណ្ឌូនេស៊ី ដែលជា 5th Runner Up Miss Grand International 2023 នាង Ritassya Wellgreat បានគ្រងឈុតស្រដៀង។
ក្នុងនោះ ហាក់គាប់ជួនគ្នា ដោយបវរកញ្ញា ២ រូប ខាងលើ បានគ្រងនូវរ៉ូបរាត្រីសមោសរមានម៉ូដស្រដៀងគ្នា ដោយខុសតែពណ៌ប៉ុណ្ណោះ។
ឈុតស្រដៀងគ្នានោះដែរ បវរកញ្ញាកម្ពុជា 1st Runner Up Miss Universe Cambodia 2023 សៃហ្វុន បានគ្រងរ៉ូបរាត្រីសមោសរពណ៌ទឹកប្រាក់ រីឯបវរកញ្ញាប្រទេសឥណ្ឌូនេស៊ី 5th Runner Up Miss Grand International 2023 នាង Ritassya Wellgreat គ្រងរ៉ូបរាត្រីសមោសរពណ៌ក្រហមប៉ាក់ឌិនចម្រុះពណ៌។
យ៉ាងណាមិញ បើទោះជាគ្រងពណ៌ខុសគ្នាក៏ពិតមែន តែបវរកញ្ញាទាំង ២ រូប ពិតជាស្រស់ស្អាតមួយបែបម្នាក់ ស័ក្តិសមនឹងតំណែងរបស់ខ្លួនក្នុងនាមជាបវរកញ្ញា៕