(វីដេអូ) ស្វីតនោះស្វីត! ក្លាយជាគូដណ្ដឹងហើយ តែ ហ៊ិន ច័ន្ទនីរ័ត្ន នៅតែអៀនអនាគតស្វាមីដូចស្នេហ៍គ្រាដំបូង
ថ្ងៃជោគថ្ងៃជ័យ ថ្ងៃសិរីសួស្ដីពោលគឺពិធីចូលចែចូវរបស់ពិធីការិនី រូបស្រស់ ហ៊ិន ច័ន្ទនីរ័ត្ន និង គូដណ្ដឹងរបស់នាងមានឈ្មោះថា ឌី ពេជ្រ បានប្រព្រឹត្តិឡើងនាព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៣ នេះហើយ ដែលពោរពេញដោយក្ដីសុខក្រៃលែង។
លើសពីនេះទៅទៀតនោះ គេក៏សង្កេតឃើញមានវីដេអូជាច្រើន បានបង្ហោះពីទិដ្ឋភាពទូទៅក្នុងកម្មវិធី ដែលធ្វើឱ្យមហាជនអ្នកគាំទ្រដែលកំពុងតែចាប់អារម្មណ៍ និង នាំគ្នាតាមដានសឹងមិនឱ្យខានមួយចន្លោះព្រាត។
ជាមួយគ្នានោះ អ្វីដែលកាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ជាងគេ គឺវីដេអូមួយដែលបានបង្ហោះដោយគណនី Tiktok មួយ បានឆ្មក់ថតពីសកម្មភាពអ្នកទាំងពីរ ពោលគឺលោក ឌី ពេជ្រ និង ស្រីស្អាត ហ៊ិន ច័ន្ទនីរ័ត្ន កំពុងថតរូបគូស្នេហ៍ ថើបថ្ពាល់គ្នាទៅវិញទៅមកយ៉ាងផ្អែមល្ហែម លាយឡំជាមួយនឹងអារម្មណ៍អៀនរៀងៗខ្លួន ដែលធ្វើឱ្យអ្នកទស្សនាខ្លះក៏លួចញញឹមម្នាក់ឯង ឯខ្លះទៀតសឹងរមួលខ្លួនតាមព្រាត៕