(វីដេអូ) ទម្លាយទិដ្ឋភាពនៃពិធីភ្ជាប់ពាក្យរបស់ ហ៊ិន ច័ន្ទនិរ័ត្ន ក្រោយលេចឮដំណឹងរៀបការ
ដូចដែលប្រិយមិត្តទស្សនិកជនអ្នកគាំទ្ររបស់ពិធីការិនី ហ៊ិន ច័ន្ទនិរ័ត្ន បានដឹងមកហើយ កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៣ នេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ដោយសារតែបានដឹងអំពីដំណឹងភ្ជាប់ពាក្យរបស់ពិធីការិនីរូបស្រស់សោភារូបនេះ ជាមួយនឹងគូស្នេហ៍ដែលមានឈ្មោះថា ឌី ពេជ្រ នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៣ ដោយអ្នកទាំងពីរក៏កំពុងត្រៀមដឹកដៃគ្នាចូលរោងការផងដែរ នៅក្នុងខែធ្នូ ឆ្នាំ ២០២៣ខាងមុខនេះ។
ហើយសម្រាប់ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៣ ក៏ត្រូវជាថ្ងៃដ៏ពិសេសរបស់ពិធីការិនី ហ៊ិន ច័ន្ទនិរ័ត្ន ដែលក្រុមអ្នកគាំទ្ររបស់នាងតែងទន្ទឹងរង់ចាំចង់ឃើញតារាស្រីសំណព្វចិត្តពួកគេ បានចូលរោងការជាមួយនឹងគូអនាគតរបស់នាង។
យ៉ាងណាមិញ បើតាមការបង្ហោះនៅលើគណនី Tiktok មួយដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកទស្សនាជាច្រើន ដោយបានបង្ហាញពីទិដ្ឋភាពយ៉ាងស្រស់ស្អាតនៃពិធីពិសាស្លាដក់កន្សែងរបស់ ពិធីការិនី ហ៊ិន ច័ន្ទនិរ័ត្ន និង អនាគតស្វាមីរបស់នាង លោក ឌី ពេជ្រ នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៣៕