ជិតសម្រាលកូនទី ២ Kang Sora បែរមកមើលថែផ្លូវចិត្តខ្លួនឯងច្រើនជាងមុន គេចពីភាពតានតឹង
ចាប់តាំងពីតារាសម្ដែងស្រី Kang Sora បានប្រកាសត្រៀមសម្រាលកូនទី ២ នាពេលចុងឆ្នាំ ២០២៣ ហើយកាលពីពេលថ្មីៗនេះ នាងក៏បានបញ្ចេញរូបថតពពោះជាច្រើនសន្លឹក ដែលបានថតផ្សព្វផ្សាយជាមួយនឹងទស្សនាវដ្តី Woman Chosun ដែលចេញផ្សាយនៅខែវិច្ឆិកា ឆ្នាំ ២០២៣ ផងដែរ។
ជាមួយគ្នានោះ តារាស្រីរូបនេះក៏បានផ្តល់បទសម្ភាសអំពីការពពោះកូនទី ២ របស់នាងផងដែរ ដោយបាននិយាយថា ៖ «ខ្ញុំមិនសូវមានអារម្មណ៍តានតឹងខ្លាំងទេ អំឡុងពេលពពោះកូនទី ២ ក៏ព្រោះតែខ្ញុំព្យាយាមរក្សាផ្លូវចិត្តខ្លួនឯងច្រើនជាងមុន ខ្ញុំគិតរឿងសុខភាពជាធំ»។
លើសពីនេះ នាងក៏និយាយបន្ថែមទៀតថា ៖ «ទោះបីខ្ញុំធ្លាប់សម្រាលកូនក៏ដោយ ប៉ុន្តែកាលកំណើតកូនដំបូងខ្ញុំមិនសូវខ្វល់រឿងអប់រំចិត្តមុនពេលចូលគេងនោះទេ»។
ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ Kang Sora គឺនៅតែរក្សាផ្លូវចិត្តរបស់នាងដដែល ទោះកូនមិនទាន់កើតក៏ដោយ ហើយអ្វីដែលនាងចង់បានខ្លាំងនោះ គឺចង់ក្លាយជាស្រ្តីមេផ្ទះ ធ្វើសូម្បីតែរឿងតូចតាច៕