ចៃដន្យណាស់! វៀតណាមធ្វើម្ចាស់ផ្ទះ ២ លើក រាជិនីកំពូលសម្រស់របស់ប្រទេស Peru ឈ្នះមកុដ MGI បានទាំងពីរលើក
នៅរាត្រីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣ កន្លងនេះ កម្មវិធីប្រកួតសម្រស់ដ៏អស្ចារ្យ Miss Grand International 2023 ដែលប្រព្រឹត្តនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ឈានដល់វគ្គផ្ដាច់ព្រ័ត្រហើយ ដោយម្ចាស់មកុដ Miss Grand International ប្រចាំឆ្នាំ ២០២៣ បានទៅលើរាជិនីកំពូលសម្រស់មកពីប្រទេស PERU នាង Luciana Fuster ។
ទន្ទឹមនឹងស្រីស្រស់ Luciana Fuster ក្លាយជាម្ចាស់មកុដ គេឃើញមានមហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក និង អ៊ីនស្តាក្រាម ដែលតាមដានវិស័យបវរកញ្ញាទូទាំងពិភពលោកបានបង្ហាញការអបអរសាទរយ៉ាងច្រើនសន្ធឹកសន្ធាប់ចំពោះម្ចាស់មកុដថ្មី Miss Grand International 2023 រូបនេះ។
យ៉ាងណាមិញ សម្រាប់ប្រទេសវៀតណាម នេះជាលើកទី ២ ហើយដែលបានក្លាយជាម្ចាស់ផ្ទះរៀបចំការប្រកួត Miss Grand International ដោយលើកដំបូងនៅឆ្នាំ ២០១៧។ អ្វីដែលគួរឱ្យចាប់អារម្មណ៍កាលពីប្រទេសវៀតណាម ធ្វើលើកទី ១ នោះ បវរកញ្ញាមកពីប្រទេស Peru គឺនាង Maria Jose Loral ក៏បានឈ្នះមកុដនេះដែរ លុះដល់ឆ្នាំ ២០២៣ នេះទៀត នាង Luciana Fuster ពីប្រទេស Peru ក៏បានឈ្នះម្តងទៀត៕