ស្ថាប័នខុសគ្នាមែន តែ ចន សុទីម៉ា និង អ៊ិន លក្ខិណា បង្ហាញការស្រឡាញ់គាំទ្រគ្នាយ៉ាងគួរឱ្យសរសើរ
និយាយពីបវរកញ្ញា ចន សុទីម៉ា Miss Universe Cambodia 2023 និង អ៊ិន លក្ខិណា Miss Supranational Cambodia 2022 និង ជាលំដាប់រងទី ២ Miss Grand Cambodia 2023 ដោយអ្នកទាំងពីរសុទ្ធសឹងតែជាបវរកញ្ញាដែលមានប្រជាប្រិយភាពខ្លាំងជាមួយនឹងសមត្ថភាព រូបសម្រស់ និង បទពិសោធរបស់ខ្លួន។
យ៉ាងណាមិញ ដ្បិតតែបវរកញ្ញាទាំង ២ រូប ស្ថិតក្នុងការគ្រប់គ្រងរបស់ស្ថាប័នផ្សេងគ្នា មានមុខតំណែងផ្សេងគ្នារៀងៗខ្លួនមែន ប៉ុន្តែគេសង្កេតឃើញថាខណៈចូលរួមកម្មវិធី ឬ រួមការងារជាមួយគ្នា ចន សុទីម៉ា និង អ៊ិន លក្ខិណា ហាក់មានភាពស្និទ្ធស្នាលបង្ហាញការស្រឡាញ់គាំទ្រគ្នាសរសើរពីគ្នាខ្លាំង។
ពិតណាស់ ថ្មីៗកន្លងទៅនេះ ក៏បានឃើញវីដេអូសកម្មភាពរបស់បវរកញ្ញាទាំង ២ រូប លើបណ្ដាញសង្គម TikTok ចែករំលែកដោយអ្នកគាំទ្រ ដែល ចន សុទីម៉ា និង អ៊ិន លក្ខិណា ថតជាមួយគ្នាយ៉ាងគួរឱ្យស្រឡាញ់ផងដែរ៕