Engfa បង្ហាញអារម្មណ៍បែបនេះទៅកាន់ Isabella ខណៈមិនប៉ុន្មានម៉ោងទៀតនាងត្រូវផ្ទេរមកុដ
ក្រោយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញអស់មួយរយៈពេលមកនេះ នៅយប់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣ នេះ កម្មវិធី Miss Grand International 2023 ដែលធ្វើឡើងនៅក្នុងប្រទេសវៀតណាម បានឈានដល់វគ្គផ្តាច់ព្រាតហើយ ដែលជាវគ្គប្រកាសរកម្ចាស់មកុដថ្មីបន្ទាប់ពីបវរកញ្ញាឯក ២០២២ កញ្ញា Isabella។
យ៉ាងណាមិញ មុនឈានដល់រាត្រីដ៏ព្រឺព្រួចចង់ដឹង និង ធ្វើឱ្យមហាជនអន្ទះសានោះ ជឿជាក់ថា មហាជនក៏សុទ្ធតែមានបេក្ខនារីក្នុងចិត្តរួចមកហើយដូចគ្នា។ ដោយឡែក បើងាកមកមើលលំដាប់រងទី ១ គឺកញ្ញា Engfa លំដាប់រងទី ១ នៃកម្មវិធី Miss Grand International 2022 វិញ គ្រាន់តែវគ្គផ្តាច់ព្រាតខិតជិតមកដល់នៅមិនប៉ុន្មានម៉ោងនេះ នាងស្រាប់តែបង្ហោះសារទៅកាន់ដៃគូដែលធ្លាប់ប្រកួតជាមួយគ្នាកញ្ញា Isabella ឬអាចហៅថា ម្ចាស់មកុដ MGI 2022 ភ្លាម។
ក្នុងនោះ Engfa បានបង្ហោះរូប Isabella ដោយភ្ជាប់ជាមួយខេបសិនយ៉ាងមានន័យថា ៖ «For tonight, I want to tell my queen. She will always be my queen. Since I have known her she has been very talented, charming And very kind to everyone. I don’t know what to say Just so you know I love you so so much my queen » ដែលមានន័យជាភាសាខ្មែរថា «សម្រាប់យប់នេះ, ខ្ញុំចង់ប្រាប់ទៅកាន់ Queen ថា អ្នកនឹងនៅតែជា Queen សម្រាប់ខ្ញុំជានិច្ច ចាប់តាំងពីខ្ញុំស្គាល់អ្នកមក អ្នកជាមនុស្សស្រីដែលមានទេពកោសល្យ មានមន្តស្នេហ៍ និង មានសន្ដានចិត្តល្អសម្រាប់មនុស្សគ្រប់គ្នា។ ខ្ញុំដឹងមិនថា គួររៀបរាប់បែបណាទេ ខ្ញុំគ្រាន់តែចង់ឱ្យអ្នកដឹងថា ខ្ញុំស្រឡាញ់អ្នកខ្លាំងណាស់ my queen»៕