ពេជ្រ វត្តីសារ៉ាវឌ្ឍី រំឭកថ្ងៃទទួលមកុដ ១ ឆ្នាំមុន ប្រែពីនារីធម្មតា មកកាន់ទង់ជាតិកម្ពុជាតំណាងប្រទេស
ប្រិយមិត្តបានដឹងហើយថា ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាបរវកញ្ញាដែលតំណាងឱ្យប្រទេសកម្ពុជាទៅប្រកួតនៅលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Grand International 2022 ដែលមានការគាំទ្រយ៉ាងខ្លាំងដល់រូបនាង។
ដោយឡែកនៅក្នុងថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣ គឺគ្រប់រយៈពេល ១ ឆ្នាំ ហើយដែលពេជ្រ វត្តីសារ៉ាវឌ្ឍី ទទួលបាននូវតំណែងលំដាប់រងទី ៥ ក្នុងកម្មវិធី MGI ឆ្នាំ ២០២២ ជាក់ស្ដែងគ្រប់មួយឆ្នាំហើយ វត្តី នៅតែទទួលបានការស្រឡាញ់ និង គាំទ្រខ្លាំងដដែល មិនថានៅក្នុងប្រទេស ឬក្រៅប្រទេសនោះទេ។
ក្នុងនោះផងដែរ បវរកញ្ញាដ៏មានឥទ្ធិពលរូបនេះ មិនភ្លេចអរគុណ ក៏ដូចជារំឭកដល់ពេលប្រឡងរបស់ខ្លួននោះទេ។ តួយ៉ាងវត្តី បានបង្ហោះសារមួយពោរពេញទៅដោយអត្ថន័យ និង ភ្ជាប់ជាមួយវីដេអូខណៈដែលខ្លួនធ្លាប់ប្រឡងក្នុងកម្មវិធីលំដាប់អន្តរជាតិមួយនេះថា៖ «រយៈពេលមួយឆ្នាំវាពិតជាដើរលឿនណាស់ ថ្ងៃនេះឆ្នាំមុន ជាថ្ងៃប្រវត្តិសាស្រ្តសម្រាប់នាងខ្ញុំប្រែពីមនុស្សធម្មតាម្នាក់ដែល No name ក្លាយជាមនុស្សរបស់មហាជនជាច្រើននាក់ ក៏ជាថ្ងៃដែលនាងខ្ញុំបានកាន់ទង់ជាតិកម្ពុជាឈរដោយមោទកភាពលើឆាកអន្តរជាតិរួមជាមួយនឹងឈ្មោះ 𝗖𝗔𝗠𝗕𝗢𝗗𝗜𝗔 តំណាងឱ្យប្រទេស និង ប្រជាជនរបស់នាងខ្ញុំ។ ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២២ មួយឆ្នាំកន្លងទៅហើយ ក៏ជាថ្ងៃប្រវត្តិសាស្រ្តសម្រាប់ប្រជាជនកម្ពុជាទាំងមូល ក៏ជាថ្ងៃដ៏អស្ចារ្យសម្រាប់នាងខ្ញុំ និង អ្នកគាំទ្រនាងខ្ញុំផងដែរ ដែលប្រទេសកម្ពុជាទទួលនូវតំណែងលំដាប់រងទី៥ ក្នុងកម្មវិធីប្រកួត Miss Grand International 2022»៕