(វីដេអូ) Pat ទម្លាយរឿងទៅរកគ្រូទាយសន្លឹកបៀ មុនគេដោះលែងអតីតស្វាមីឱ្យមានសេរីភាព
អស់រយៈពេល ៦ ឆ្នាំហើយដែលអតីតស្វាមីតារាសម្ដែងស្រី Pat Napapa លោក Benz Racing បានតស៊ូក្តីក្នុងតុលាការជុំវិញបទល្មើសជួញដូរគ្រឿងញៀន និង លាងលុយកង្វក់ ដោយមកទល់ពេលនេះលោកត្រូវបានតុលាការសម្រេចក្តីឱ្យមានសេរីភាពវិញហើយក្រោយជាប់ឃុំឃាំងនៅពន្ធនាគារមកប្រមាណជិត ៤ ឆ្នាំ។
ទន្ទឹមនឹងចេញពីពន្ធនាគារមានសេរីភាពនេះ គេឃើញថា Benz ពិតសប្បាយរីករាយជាខ្លាំងព្រោះថាបានជួបជុំគ្រួសារ និង កូនជាទីស្រឡាញ់។ ដោយឡែក ងាកទៅមើលតារាស្រី Pat Napapa វិញ នៅពេលដែលអតីតស្វាមីបានចេញពីគុកមានសេរីភាព និង បញ្ចប់ក្តីរួចរាល់ នាងពិតជាសប្បាយចិត្តខ្លាំងណាស់។
តួយ៉ាង នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៣ នេះ តារាស្រី Pat ស្រាប់តែបង្ហោះវីដេអូមួយទាំងទឹកមុខញញឹមរីករាយពោរពេញដោយក្តីសុខ ដោយនិយាយថា ៖ «មុនពេលប្តីនាងបញ្ចប់ក្តីនាងបានទៅមើលបៀហើយប៉ះសន្លឹកបៀល្អ ដោយទាយថានឹងមានរឿងល្អឆាប់ៗ ហើយពេលនេះដូចអ្វីដែលបានទាយមែន ព្រោះថាពេលវេលាដែលនាងរង់ចាំក៏បានមកដល់ គឺស្វាមីនាងអាចមានសេរីភាពវិញ។ ចាប់ពីពេលនេះរឿងថ្មីៗល្អក៏ចាប់ផ្តើមកើតឡើងដូចដែលនាងទស្សន៍ទាយពិតមែន»៕