ផន សុផារី បង្ហោះរូបភាពកាលសម្តែងក្នុងក្រុមកំប្លែង ពាក់មី ស្រាប់តែទទួលបានការបញ្ចេញមតិនេះភ្លែត
ងាកទៅកាន់អតីតកាលរបស់អ្នកនាង ផន សុផារី មហាជនមួយចំនួនបានជ្រាបហើយថា មុននឹងរៀបការសាងគ្រួសារមានកូនស្រី ២ នាក់នោះ អតីតតារាស្រីរូបនេះ គឺជាសិល្បការិនីផ្នែកល្ខោនយីកេ និង ជាតារាកំប្លែងថែមទៀតផង។
យ៉ាងណា ក្រោយរៀបការសារគ្រួសារមានសុភមង្គលហើយ អ្នកនាង ផន សុផារី ក៏ផ្តាច់អាជីពលើវិថីសិល្បៈស្ទើរទាំងស្រុង ដោយយូរៗម្តងគេបានឃើញអ្នកនាងចេញច្រៀងល្ខោនយីកេ ឱ្យក្រុមរបស់ឪពុក។
ថ្មីៗនេះ អ្នកនាង ផន សុផារី បានបង្ហោះរូបភាពមួយសន្លឹកអំឡុងពេលជាតារាកំប្លែងជាមួយក្រុម នាយ ពាកមី និង បានអមសារមួយឃ្លាថា៖ «បងប្អូនណាខ្លះ ដែលស្គាល់ខ្ញុំពេលនោះ?»។
ភ្លាមនោះ ស្រាប់តែអ្នកគាំទ្របានចូលទៅខមមិនស្រដៀងៗគ្នាថា៖ «ជា Fan ផ្កាប់មុខ»៕