បាត់មុខពីការសម្ដែង ២ ឆ្នាំ ពេលនេះ Min ត្រឡប់មកវិញ ស្រាប់តែប៉ះដៃគូនឹងកំលោះសង្ហាម្នាក់ធ្លាប់ថតរឿង BL
អស់រយៈពេល ២ ឆ្នាំហើយ ដែលតារាសម្ដែងស្រី Min Pichaya បានផ្អាកអាជីពជាតារាសម្ដែង បន្ទាប់ពីចាកចេញពីស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៧ ថៃ។ ក្នុងនោះ គេឃើញមានមហាជនជាច្រើនតែងទន្ទឹងរង់ចាំចង់ឃើញ Min ត្រឡប់មកសម្ដែងវិញ តែស្រីស្រស់រូបនេះហាក់មិនទាន់ឱ្យដំណឹងឡើយ។
ដោយឡែក ថ្មីៗនេះស្រាប់តែ Min ប្រកាសថានាងនឹងត្រឡប់ចូលសម្ដែងវិញក្នុងនាមជាតារាសម្ដែងឯករាជ្យនៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍ OneTV ដែលនឹងត្រូវប៉ះគ្នាជាមួយនឹងអ្នកកំលោះ Film Thanapat ។
ជាមួយនឹងដំណឹងនេះ ពិតជាធ្វើឱ្យមហាជនមានការរំភើបចិត្តជាខ្លាំង ព្រោះមហាជនតែងទន្ទឹងរង់ចាំមកជាយូរហើយ ខណៈដែល Min ត្រឡប់មកប៉ះដៃគូសម្ដែងជាមួយនឹង Film ទៀតរឹតតែធ្វើឱ្យមហាជនអន្ទះសាចង់ឃើញរឿងឆាប់ៗ៕