ភ្ជាប់ពាក្យប្តូរឈ្មោះជាសង្សារទៅគូដណ្តឹង តារាប្រុសស្រីទាំងនេះត្រូវមហាជអន្ទះសារង់ចាំថ្ងៃរៀបការ
មហាជនអ្នកនិយមតាមដានតារាប្រុសស្រីជាច្រើន ច្បាស់ជាបានដឹងមកហើយពីដំណឹងល្អរបស់ Idol ក្នុងដួងចិត្ត ដោយខ្លះបានសាងចំណងស្នេហ៍ជាមួយអ្នកក្នុងសិល្បៈ និង ខ្លះទៀតបានសាងចំណងស្នេហ៍នឹងអ្នកក្រៅសិល្បៈ។ ក្នុងនោះដែរ បើគិតចាប់តាំងពីចុងឆ្នាំ ២០២២ រហូតមកដល់អំឡុខែតុលា ឆ្នាំ ២០២៣ នេះ ក៏មានគូស្នេហ៍ខ្លះបានបញ្ចប់ងារជាសង្សារក្លាយជាគូដណ្តឹងរួចហើយដែរ។ ក្នុងនោះមាន ៖
១. ពេជ្រ សោភា និង ឆឹម សក្កដា
អ្នកនាង ពេជ្រ សោភា និង លោក ឆឹម សក្កដា បានដឹកដៃគ្នារៀបចំពិធីមង្គលពិសាស្លាដកកន្សែង នៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២។
២. អ៊ួង សូរិយា
តារាចម្រៀង Original Song ម្ចាស់បទ «នឹកអូនបានត្រឹមស្រមៃ» លោក អ៊ួង សូរិយា បានភ្ជាប់ពាក្យជាមួយនារីរូបស្រស់ក្រៅរង្វង់សិល្បៈ កាលពីថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៣។
៣. ខាយ
ប្រុសសង្ហា ខាយ និង ស្រីស្អាត មុន្នីនាថ បានដឹកដៃគ្នាភ្ជាក់ពាក្យកាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ ក្រោយទើបប្រកាសជាសាធារណៈពីទំនាក់ទំនងស្នេហ៍កាលពីអំឡុងខែកក្កដា។
៤. ស៊ីន សេដ្ឋសុជ្ឈតា
តារាចម្រៀង Original Song កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ដែលជាតំណក់ឈាម និង ជាចៅស្រីបង្កើតរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត បានដឹកដៃគ្នាបញ្ចប់ឈ្មោះជាសង្សារ ក្លាយទៅជាគូដណ្តឹងជាផ្លូវការកាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ។
៥. ម៉ាន វណ្ណឌី
តារាចម្រៀងរ៉េប លោក ម៉ាន់ វណ្ណឌី បងប្រុសសបង្កើតរបស់កំពូលតារាចម្រៀងរ៉េប វណ្ណដា បានដឹកដៃគូស្នេហ៍ជាអ្នកក្រៅសិល្បៈភ្ជាប់ពាក្យនៅថ្ងៃទី នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៣៕