ទៅដល់ភ្លាម ពេជ្រ វត្តីសារ៉ាវឌ្ឍី គ្រងឈុតប្រពៃណីវៀតណាម ជះសម្រស់ឡើងស្អាតប្លែក
ពិតណាស់ ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅនេះ Miss Grand Cambodia 2022 និង ជា 5th Runner Up Miss Grand International 2022 កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានធ្វើដំណើរទៅប្រទេសវៀតណាម ដើម្បីចូលរួមកម្មវិធី MGI 2023 ព្រមទាំងទៅជាកម្លាំងចិត្តដល់សិស្សប្អូន ភឹម ស្រីនោ ក្នុងដំណើរការប្រកួត MGI 2023 នេះផងដែរ។
យ៉ាងណាមិញ ពេលទៅដល់ប្រទេសវៀតណាមភ្លាម ក៏បានឃើញវីដេអូរបស់បវរកញ្ញារូបនេះ ទៅជួបផ្ទាល់ជាមួយសិស្សប្អូន ភឹម ស្រីនោ កន្លែងប្រកួតភ្លាម ដែលបានឱបផ្ដល់កម្លាំងចិត្តយ៉ាងកក់ក្ដៅធ្វើឱ្យនាងរំភើបចិត្តខ្លាំង។
លើសពីនេះ ខណៈទៅដល់វៀតណាមបាន ១ ថ្ងៃ ពេជ្រ វត្តីសារ៉ាវឌ្ឍី កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំង ក្រោយឃើញបវរកញ្ញារូបនេះគ្រងឈុតប្រពៃណីវៀតណាមយ៉ាងស្អាតប្លែកមិនឱ្យចាញ់បេក្ខភាពបវរកញ្ញាប្រកួតក្នុងកម្មវិធី MGI ២០២៣ នេះឡើយ៕