(វីដេអូ) សំណាង អេលីណា បកស្រាយច្បាស់ៗ ពាក់ព័ន្ធការតែងខ្លួនសាមញ្ញៗក្នុងដំណើរការប្រកួតនៅជប៉ុន
ជាការពិតណាស់ នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៣ កញ្ញា សំណាង អេលីណា បានធ្វើដំណើរហោះទៅប្រទេសជប៉ុន ដើម្បីតំណាងឱ្យកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធី Miss International 2023 ។
យ៉ាងណាមិញ ក្នុងការចេញទៅប្រកួតនេះ សំណាង អេលីណា ក៏បានត្រៀមខ្លួនរួចជាស្រេច ដោយបានធ្វើការហ្វឹកហាត់យ៉ាងសកម្ម មានភាពជឿជាក់ ក្លាហានមោះមុត ក្នុងការតំណាងឱ្យកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិមួយនេះ និង ពោរពេញទៅដោយក្តីសង្ឃឹមថានឹងអាចនាំលទ្ធផលល្អមកមាតុភូមិវិញ។
ស្របពេលកំពុងតែប្រកួតនៅប្រទេសជប៉ុន មហាជនក៏ដូចជាអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើន បានលើកឡើងជាចម្ងល់ថា ហេតុអ្វីបានជាបវរកញ្ញា សំណាង អេលីណា ស្លៀកពាក់ចូលរួមក្នុងកម្មវិធីប្រកួត Miss International 2023 មេីលទៅសាមញ្ញ តែ Cute និង សុភាព ដូចជាគ្មានឈុត សិចសុី អីមួយសោះ ។ ពិតណាស់ កម្មវិធីមួយនេះ គឺគេមិនផ្ដោតសំខាន់លេីការស្លៀកពាក់បែប សិចសុី ខ្លាំងពេកនោះទេ បេក្ខនារីភាគច្រេីនគឺស្លៀកពាក់បែបសុភាព មេីលទៅរមទម្យ និង ថ្លៃថ្នូរ ណាមួយកម្មវិធីនេះគេឱ្យតម្លៃទៅលេីស្ដ្រីខ្លាំង ហេីយវាជាកម្មវិធីរបស់ប្រទេសជប៉ុន។
ចង់ដឹងថាកម្មវិធី Miss International 2023 ក៏ដូចជា វប្បធម៌របស់ជប៉ុនមានការស្លៀកពាក់បែបយ៉ាងណា ទៅស្តាប់ការបកស្រាយផ្ទាល់របស់កញ្ញា សំណាង អេលីណា ដូចតទៅ សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖