(វីដេអូ) ភឹម ស្រីនោ រត់ឱប ពេជ្រ វត្តីសារ៉ាឌ្ឍី ដោយក្ដីរំភើប បានរៀមច្បងហោះទៅផ្ដល់កម្លាំងចិត្តដល់វៀតណាម
គិតមកទល់ពេលនេះសល់ត្រឹម ៥ ថ្ងៃទៀតប៉ុណ្ណោះ កម្មវិធីប្រកួតសម្រស់ដ៏ធំប្រចាំឆ្នាំ Miss Grand International 2023 នឹងរកឃើញម្ចាស់មកុដថ្មីឃើញហើយ ដោយពេលនេះកម្មវិធីកំពុងតែបើកឆាកប្រកួតយ៉ាងស្វិតស្វាញក្នុងការចម្រាញ់យកជើងខ្លាំងម្នាក់ដើម្បីអាចក្លាយជារាជិនីគ្រងមកុដ។
តួយ៉ាង នៅរាត្រីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៣ នេះ កម្មវិធីនឹងមានការប្រកួតឈុតតំណាងជាតិ ហើយ វគ្គនេះដែរជាវគ្គមួយដែលមហាជនអន្ទះសាចង់ឃើញបំផុត ព្រោះមហាជនម្នាក់ចង់ឃើញនូវឈុតរបស់បេក្ខភាពនីមួយៗដែលច្នៃប្រឌិតឡើងទៅតាមវប្បធម៌ទំនៀមទម្លាប់ប្រទេសរៀងៗខ្លួន។
យ៉ាងណាមិញ ស្របពេលនេះដែរ ក្រឡេកទៅមើលបវរកញ្ញាកម្ពុជា ភឹម ស្រីនោ ក៏កំពុងត្រៀមខ្លួនរួចជាស្រេចក្នុងវគ្គប្រកួតនេះ។ លើសពីនេះ អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំង ខណៈបានឃើញវីដេអូរបស់ ភឹម ស្រីនោ ហាក់រំភើបចិត្តខ្លាំង ពេលបានឃើញវត្តមានរបស់រៀមច្បង ពេជ្រ វត្តីសារ៉ាវឌ្ឍី បានហោះទៅជួបផ្ទាល់ដល់វៀតណាមដើម្បីផ្ដល់កម្លាំងចិត្តយ៉ាងកក់ក្ដៅដល់រូបនាង៕
សូមទស្សនាវីដេអូខាងក្រោម៖