(វីដេអូ) ពាក់មី លើករឿងអ្នកយល់សប្តិឃើញឧកញ៉ា ឈាង រ័ត្ន ក្រោយបុណ្យ ៧ ថ្ងៃចប់សព្វគ្រប់
មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក តាមដាននូវរឿងរ៉ាវនៃការធ្វើអត្តឃាតឧកញ៉ា ឈាង រ័ត្ន ដែលជាស្វាមី អ្នកនាង ស្រីអូន កាលពីថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២៣ ច្បាស់ជាបានជ្រាបហើយថា មកដល់ពេលនេះពិធីបុណ្យសព ៧ ថ្ងៃ របស់ឧកញ៉ាក៏បានរៀបចំរួចរាល់ហើយដែរ។
យ៉ាងណា ក្រោយពិធីបុណ្យសពបានបញ្ចប់រួចរាល់សព្វគ្រប់តាមប្រពៃណី ស្រាប់តែមហាជនក៏បានឃើញអ្នកស្និទ្ធស្នាល និង បុគ្គលមួយចំនួនបានបង្ហោះសារលើបណ្តាញសង្គមថា ឧកញ៉ា ឈាង រ័ត្ន មកពន្យល់សប្តិប្រាប់បែបនេះ បែបនោះ។
ដោយឡែក ងាកទៅកាន់ នាយពាក់មី ឯនោះវិញ ក៏បានបង្ហោះវីដេអូមួយលើកឡើងពីរឿង ឧកញ៉ា ឈាង រ័ត្ន ដែលត្រូវបានគេយកទៅនិយាយបានទៅពន្យល់សប្តិគេគ្រប់គ្នានោះថា៖ «…លោកមិនជឿនោះទេ! បងប្អូន គួរតែពិចារណា…»៕
សូមទស្សនាវីដេអូ ខាងក្រោម៖