អ្នកគាំទ្រច្រណែនព្រាត! តារាខ្មែរ ៣ ដួង បានឈរជិត Jungkook មើលច្បាស់សឹងដល់រន្ធញើស
កាលពីរាត្រីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅនេះ ម៉ាក់ប្រេនដ៏ល្បី Calvin Klein (CK) បានធ្វើកម្មវិធីមួយមានឈ្មោះថា «Calvin Klein’s Fall/Winter 2023» នៅឯទីក្រុង Tokyo ប្រទេសជប៉ុន ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់តារាល្បីៗ ជួរមុខលំដាប់ប្រទេសជាច្រើននាក់ ជាពិសេសគឺតារាលំដាប់ពិភពលោក ហើយក៏ជាទូតសុឆន្ទៈរបស់ CK ពោលគឺ Jungkook សមាជិកកូនពៅនៃក្រុមចម្រៀង BTS ថែមទៀតផង។
ដោយឡែក ក្រឡេកទៅមើលវត្តមានរបស់សិល្បករ សិល្បការិនីកម្ពុជាក្នុងកម្មវិធីនោះវិញ ក៏មានតារា ២ ដួងតំណាងប្រទេសកម្ពុជាយើងផងដែរ ដោយមានដូចជាកញ្ញា ស៊ីន យូប៊ីន និង លោក ដេវីដ អ៊ឹងហាវ ហើយថែមទាំងមានវត្តមានរបស់ កញ្ញា ស៊ីន ជេននី ប្អូនស្រីរបស់ យូប៊ីន ទៀតផង។
ជាមួយគ្នានោះ អ្វីដែលកាន់តែធ្វើឱ្យមហាជនអ្នកគាំទ្ររំភើប ព្រមទាំងលួចច្រណែនជាខ្លាំងនោះ នារាត្រីនោះ តារាប្រុសស្រីខ្មែរទាំង ៣ ខាងលើបានបង្ហោះរូបភាព រួមជាមួយនឹងវីដេអូរបស់ពួកគេ នៅពេលដែលបាននៅជិត Jungkook សមាជិក BTS ជាខ្លាំង សឹងតែថា ពួកគេអាចមើលឃើញដល់រន្ធញើសលើផ្ទៃមុខរបស់ប្រុសស្អាត Jungkook ថែមទៀតផង។ ដើម្បីជ្រាបកាន់តែច្បាស់ សូមរីករាយទស្សនារូបភាពខាងក្រោម ៖