ផ្អើលទៀតហើយ! ស្ងាត់ៗ ផេន ខេក ត្រូវម្ចាស់បំណុលម្នាក់ប្រកាសទារលុយ ក្រោយស្ងាត់រឿងបំណុលមួយរយៈ
មហាជនសុទ្ធសឹងតែជ្រាបហើយពីរឿងរ៉ាវជីវិតឯកជនរបស់ ពិធីការិនី ផេន ខេក ដែលមួយរយៈមុនលើបណ្ដាញសង្គមផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងទាក់ទិននឹងរឿងរ៉ាវអាស្រូវ ដែលនាងជាប់ជំពាក់បំណុលគេជាច្រើនម្ចាស់ សរុបរាប់សិបម៉ឺនដុល្លារ រហូតមានការគម្រាមពីម្ចាស់បំណុលចំពោះផ្លូវច្បាប់ទៀតផង ដែលបានធ្វើឱ្យជីវិតពិធីការិនីរូបនេះ ស្ទើរតែធ្លាក់ដល់ចំណុចសូន្យ។
យ៉ាងណាមិញ ក្រោយពីធ្លាយរឿងជាប់ផុងនឹងបំណុល និង ទទួលបានឱកាសពីម្ចាស់បំណុលទាំងនោះ មួយរយៈក្រោយមក ផេន ខេក ក៏បានចាប់ផ្ដើមរើបម្រាស់ដើម្បីឱ្យជីវិតមានភាពប្រសើរឡើងវិញ ដោយការខិតខំតស៊ូធ្វើការរកលុយដើម្បីដោះបំណុលគេ ដោយគេឃើញថានាងស៊ូទាំងកម្លាំងកាយចិត្តទទួលធ្វើការងារជាបន្តបន្ទាប់។
ដោយឡែក ខណៈកំពុងខិតខំប្រឹងប្រែងធ្វើការ ដែលឃើញថាជីវិតរបស់ ផេន ខេក ហាក់ចាប់ផ្ដើមមានពន្លឺវិញហើយនោះ ស្រាប់តែ ថ្មីៗនេះ លើបណ្ដាញសង្គមមហាជនមានការភ្ញាក់ផ្អើលជាថ្មី ក្រោយឃើញគណនីហ្វេសប៊ុកដែលជាម្ចាស់បំណុលម្នាក់របស់ ផេន ខេក បានបង្ហោះនិយាយខ្លាំងៗទៅកាន់ ផេន ខេក ទាក់ទងនឹងលុយដែលនាងមិនទាន់សង។
ក្នុងនោះ បណ្ដាញសង្គមហ្វេសប៊ុកឈ្មោះ Hea Nuth បានសរសេររៀបរាប់ថា ៖ «លុយយូរហើយលើករហូតចឹងច្បាស់ថ្ងៃ ១៦ អត់ឃើញបាញ់មកសោះ ចរិតថោកម្ល៉េះអស់ទ្រាំមកយូរឆ្នាំហើយ អញត្រូវយកលុយសង់គេដែល PanCake យាយមួយគ្នាសូមសង់មួយខែ 500$ ក៏ខ្ញុំព្រម ដល់ថ្ងៃសង់លើកចេះលើកចុះលើកអត់ចប់ក៏ខ្ញុំអត់មាត់ សូមពន្យារថ្ងៃក៏ខ្ញុំព្រមឱ្យតាដល់ថ្ងៃឱ្យលុយខ្ញុំមក ដល់ថ្ងៃអត់បាញ់ឱ្យហើយយាយឡូយទៀតយី!»៕