ធ្លាប់ហែលឆ្លងមុន! សៃហ្វុន យល់ច្បាស់ថា បវរកញ្ញាចេញទៅប្រកួតក្រៅប្រទេស ចង់បានតែ ២ ចំណុចនេះពីអ្នកគាំទ្រ
ប្រិយមិត្តច្បាស់ជាស្គាល់រួចមកហើយ សៃ ហ្វុន ជាបរវកញ្ញាកម្ពុជាដ៏មានសមត្ថភាព និង រូបសម្រស់ស្រស់ស្អាតមួយរូប ជាពិសេសថ្មីៗនេះបរវកញ្ញារូបនេះបានចូលរួមប្រកួតក្នុងកម្មវិធី Miss Universe 2023 ហើយរូបនាងក៏ទទួលបានលទ្ធផលល្អនោះគឺតំណែង លំដាប់រងទី ១ នៃ MUC ឆ្នាំ ២០២៣ ផងដែរ។
ដោយឡែកបរវកញ្ញារូបនេះ ធ្លាប់បានតំណាងឱ្យប្រទេសកម្ពុជា ទៅប្រកួតនៅលើឆាកអន្តរជាតិក្នុងកម្មវិធី Miss International Queen ឆ្នាំ ២០២២ ដែលរៀបចំឡើងនៅក្នុងប្រទេសថៃ។ ពេលនោះផងដែរបរវកញ្ញា សៃហ្វុន ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រវិស័យបរវកញ្ញា មិនថាតែនៅក្នុងប្រទេសទេ សូម្បីតែក្រៅប្រទេសក៏នាងទទួលបានការស្រឡាញ់មិនតិចដែរ។
យ៉ាងណាមិញកាលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅ សៃហ្វុន បានបង្ហោះសារនៅលើគណនីផេកផ្លូវការរបស់ខ្លួនថា៖ «បរវកញ្ញាដែលចេញទៅប្រកួតតំណាងប្រទេស គឺមានការហត់នឿយខ្លាំងណាស់ បងប្អូន ខ្ញុំធ្លាប់ប្រកួតខ្ញុំដឹងណាស់អ្វីដែលត្រូវការខ្លាំងបំផុតនោះគឺកម្លាំងចិត្ត និង ការលើកទឹកចិត្តពីប្រជាជន»។ ក្រោយពីបរវកញ្ញារូបនេះធ្វើការបង្ហោះសារមួយនេះមក គេសង្កេតឃើញថាមានអ្នកយល់ស្របនូវអ្វីដែល សៃហ្វុន បានលើកយកនិយាយច្រើនព្រោងព្រាត៕