មិនដេកបៀមទុក្ខរឿងបែកសង្សារ Kaykai ធ្វើខ្លួនស្អាតៗបង្ហោះ IG រហូតអ្នកគាំទ្រលាន់មាត់ថាឱ្យយ៉ាងនេះភ្លែត
គូស្នេហ៍តារាសម្ដែងប្រុស Nak Charlie និង ស្រីស្រស់ Kaykai Salaider ចាត់ជាទុកជាស្នេហាភ្លើងចំបើង ព្រោះថាទើបប្រកាសស្រឡាញ់គ្នាជាសង្សារមិនដល់កន្លះឆ្នាំផង ក៏ប្រកាសចែកផ្លូវគ្នាទៅវិញបាត់ សល់ត្រឹមឈ្មោះជាអ្នកស្គាល់គ្នា និង អនុស្សាវរីយ៍ល្អៗពីមុនប៉ុណ្ណោះ។
ក្រោយពីចែកផ្លូវគ្នាទៅ តារាប្រុស Nak Charlie ពិតជាឈឺចាប់ណាស់ ព្រោះអ្នកកំលោះរូបនេះបានទុកបេះដូងឱ្យទំនេរមកជាយូរហើយ ទើបតែហ៊ានទទួលស្នេហ៍ថ្មីរំពឹងថានឹងអាចកាន់ដៃមើលថែគ្នាបានយូរ តែចុងក្រោយបន្សល់ទុកតែភាពសោកសៅឱ្យលោកដដែល។
ដោយឡែក ងាកទៅមើលស្រីស្រស់ Kaykai វិញ ទោះបីជាបែកសង្សារថ្មីៗក៏ដោយ ក៏ស្រីស្រស់រូបនេះមិនសូវជាឈឺចាប់ស្អិតទ្រូងប៉ុន្មានឡើយ ដោយសង្កេតមើលតាមរយៈគណនីអ៊ីនស្តាក្រាមរបស់នាងមហាជនឃើញមានតែភាពរីករាយ និង បង្ហោះរូបភាពស្អាតៗ ហាក់បីជាអាចធ្វើចិត្តបានយ៉ាងរហ័ស។ ទន្ទឹមនឹងឃើញបែបនេះហើយបានជាអ្នកគាំទ្រមួយចំនួនចូលទៅបញ្ចេញមតិថានាងជានារីរឹងមាំដោយមិនសូវខ្វល់ពីសម្តីអ្នកដទៃច្រើន និង សរសើរពីសម្រស់ដែលស្រស់ស្អាតជាងមុន៕