(វីដេអូ) ស្មានមិនដល់! មុនការចាកចេញរបស់ស្វាមី អ្នកនាង ស្រីអូន ទម្លាយថាខ្លួនឯងបានលេបថ្នាំបញ្ច.ប់ជីវិត ២ ដង តែគ្មានអ្នកដឹង
ដ្បិតថា ពិធីបុណ្យ ៧ ថ្ងៃរបស់ឧកញ៉ា ឈាង រ័ត្ន ត្រូវបានគ្រួសារខាងប្រុសបានរៀបចំពិធីបុណ្យផង និង អ្នកនាង ស្រីអូន ដែលជាភរិយាបានរៀបចំបុណ្យមួយផ្សេងទៀត នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣ តែមួយក៏ដោយ ប៉ុន្ដែនៅលើបណ្ដាញសង្គមនៅតែបន្តវែកញែកមិនទាន់ដាច់នៅឡើយ។
រឿងដែលភ្ញាក់ផ្អើល នៅយប់ថ្ងៃរៀបចំពិធីបុណ្យ ៧ ថ្ងៃជូនប្ដី អ្នកនាង ស្រីអូន បានរៀបរាប់ពីដើមទងមុនស្វាមីសម្រេចចិត្តបញ្ចប់ជីវិតនោះ គឺអ្នកនាងបានលេបថ្នាំសម្លាប់ខ្លួនមុនស្វាមីដល់ទៅ ២ ដងឯណោះ គ្រាន់តែគ្មានអ្នកណាដឹងឡើយ ក្រៅពីក្រុមគ្រួសារ និង គ្រូពេទ្យ។ រឿងដែលស្មានមិនដល់ ការរៀបគម្រោងការសម្លាប់ខ្លួនលើកទី ២ របស់អ្នកនាង ស្រីអូន គឺខុសត្រូវគ្នាតែមួយម៉ោងប៉ុណ្ណោះ ជាមួយការបញ្ចប់ជីវិតរបស់ឧកញ៉ា ឈាង រ័ត្ន។
ក្រៅពីនោះ អ្នកនាង ស្រីអូន ក៏បានរៀបរាប់ទៀតថា រស់នៅក្នុងជីវិតប្ដីប្រពន្ធប៉ុន្មានឆ្នាំមកនេះ នាងទទួលរឿងរ៉ាវជាច្រើន ទើបនាងសុំប្ដីលែងលះគ្នានៅចំពោះមុខចាស់ទុំទាំងសងខាង តែទោះជាយ៉ាងណា អ្នកនាងនៅតែអះអាងថា ឧកញ៉ា ឈាង រ័ត្ន គឺជាស្វាមីដែលល្អបំផុតនៅលើពិភពលោក។ សូមទស្សនាវីដេអូខាងក្រោម ៖