ឈុតខ្មែរល្អគ្មានទាស់! សារ៉ាយ សក្ខណា តុបតែងគ្រងឈុតបុរាណខ្មែរ ឈរថតមុខព្រះបរមរាជវាំងល្អល្អះណាស់
បើនិយាយចំពោះ តារាសម្ដែងស្រី អ្នកនាង សារ៉ាយ សក្ខណា តែងត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍សរសើរពីរូបសម្រស់របស់អ្នកនាង បើទោះជាវ័យកាន់តែជ្រេ និង ក្លាយអ្នកម៉ាកកូន ២ នាក់ហើយមែន ប៉ុន្តែរូបសម្រស់របស់អ្នកនាងនៅតែសាច់ចាំក្មេងស្រស់ស្អាតដដែល ដែលឃើញបង្ហាញខ្លួនទាំងក្នុងការងារសិល្បៈ និង ខាងក្រៅសុទ្ធសឹងតែស្រស់ស្អាតខ្ញង់ៗ។
ជាក់ស្ដែងថ្មីៗនេះ អ្នកនាង សារ៉ាយ សក្ខណា កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រលាន់មាត់សរសើរថែមទៀត ក្រោយឃើញអ្នកនាងបង្ហោះរូបភាពប៉ុន្មានសន្លឹកតុបតែងខ្លួនស្លៀកឈុតប្រពៃណីបុរាណខ្មែរតាមនារីជំនាន់មុន ឈរថតមុខព្រះបរមរាជវាំងយ៉ាងស្រស់ស្អាតល្អល្អះណាស់។
រូបភាពប៉ុន្មានសន្លឹកនេះដែរ កំពុងត្រូវបានមហាជនអ្នកគាំទ្រលើបណ្ដាញសង្គមហ្វេសប៊ុកចែករំលែក និង បញ្ចេញមតិសរសើរពីរូបសម្រស់របស់អ្នកនាង សារ៉ាយ សក្ខណា ក្នុងឈុតប្រពៃណីបុរាណយ៉ាងប្រណីតនេះផងដែរ៕