អ្នកគាំទ្រំភើប ពេលឃើញ S Kantapong ត្រឡប់មកសម្តែងវិញ ក្រោយដេកឈឺអស់រាប់ខែ
ដូចដែលប្រិយមិត្តបានដឹងហើយថា មួយរយៈហើយដែលតារាប្រុស S Kantapong បានចេញពីមន្ទីរពេទ្យត្រឡប់មកជួបជុំគ្រួសារវិញ បន្ទាប់ពីដេកសន្លប់ព្យាបាលក្នុងមន្ទីរពេទ្យអស់រយៈពេលជាច្រើនខែនោះ។
បន្ទាប់ពីជាសះស្បើយមក S Kantapong ហាក់រំភើបចិត្តខ្លាំងណាស់ រហូតបង្ហោះវីដេអូនាំគ្រួសារ Shopping យ៉ាងមានសុភមង្គល និង មានមហាជនជាច្រើនបានសម្ដែងក្តីរីករាយថែមទៀតផង។ លើសពីនោះ S Kantapong ថែមទាំងបានអរគុណដល់អ្នកគាំទ្រទាំងអស់ដែលតែងផ្តល់កម្លាំងចិត្ត និង គាំទ្រដល់លោកនាពេលកន្លងមកដូចគ្នា។
ដោយឡែក បើងាកមកមើលពេលនេះវិញ S Kantapong រឹតកាន់តែធ្វើឱ្យអ្នកគាំទ្ររំភើបលើសដើម ក្រោយឃើញតារាប្រុសរូបនេះ និង ភរិយាបាននាំកូនទៅរកទ្រនំចាស់របស់ខ្លួនគឺប៉ុស្តិ៍លេខ ៧ ដោយទឹកមុខស្រស់ស្រាយ ដែលធ្វើឱ្យអ្នកគាំទ្រមានក្តីសង្ឃឹមព្រោងព្រាតថា S Kantapong នឹងវិលមកបំពេញការងារ និង បម្រើអារម្មណ៍អ្នកគាំទ្រដូចមុនវិញផងដែរ៕