Junji សង្សារ Mario ត្រូវគេរិះគន់រូបសម្រស់មិនចេះចប់ រហូតនាងទ្រាំមិនបានសកឱ្យវិញស្ពឹកមុខ
ជឿថាប្រិយមិត្តប្រាកដជាបានជ្រាបមកហើយ ពីរឿងរ៉ាវទំនាក់ទំនងស្នេហ៍រវាងតារាប្រុស Mario Maurer និង តារាស្រី Junji ព្រោះមកទល់ពេលនេះអស់រយៈពេល ៩ ឆ្នាំទៅហើយ ដែលអ្នកទាំងពីរទាក់ទងគ្នាជាផ្លូវការ និង បើកចំហនៅចំពោះមុខមហាជនទូទាំងប្រទេស។
ថ្វីដ្បិតតែគូស្នេហ៍នេះ បានបើកចំហពីទំនាក់ទំនងស្នេហ៍ហើយក៏ដោយ តែបើនិយាយពីរូបភាពផ្អែមល្ហែមវិញ អ្នកទាំងពីរហាក់មិនសូវជាបានបង្ហាញនៅលើបណ្តាញសង្គមដូចជាគូស្នេហ៍តារាដទៃឡើយ។ អ្វីដែlសំខាន់ ស្របពេលដែលគូស្នេហ៍ទាំងពីរមិនសូបង្ហាញមុខលើបណ្តាញសង្គមហើយ បែរជានៅតែមានអ្នករិះគន់ទៅលើអ្នកទាំងពីរមិនចេះចប់ទៀតទៅវិញ ដោយអ្នកគាំទ្រខ្លះបានបោះសម្តីថា ខាងស្រីមិនស្អាតមិនសមនឹងខាងប្រុស។
លើសពីនេះទៅទៀតនោះ ក្រៅពីរិះគន់ទៅលើរូបសម្រស់ខាងស្រីហើយ ថ្មីៗនេះ អ្នកគាំទ្រមួយចំនួនទៀតបែរជាខំមិនបោះសម្តីដាក់ Junji ដូច្នេះថា ៖ «គេថាស្អាតដោយសារតែកែមុខកែមាត់ក៏មិនបានដែរមែន» រហូតធ្វើឱ្យ Junji ទ្រាំមិនបានឆ្លើយតបទៅអ្នករិះគន់នោះម៉ាឆ្ងាញ់ដៃថា ៖ «មែនហើយថាមិនបាននោះទេ ខ្ញុំចង់លុបខមមិនចោលហើយយ៉ាងមិច ព្រោះខ្ញុំមិនចង់ឃើញខមមិនមិនល្អរបស់ពួកអ្នក ពេលខ្លះចង់ឱ្យអ្នកដឹងថា ពួកអ្នកមានសិទ្ធខមមិនបាន ខ្ញុំក៏មានសិទ្ធមិនមើល និង លុបខមមិនដូចគ្នា នៅពេលដែលមានអ្នកចេញមុខមកការពារខ្ញុំ ពួកអ្នកបែរមិនពេញចិត្តហើយបង្ករឱ្យមានជម្លោះ ត្រូវចាំថា ខ្ញុំប្លុកអ្នកបានគ្រប់ពេល»៕