Min បកស្រាយច្បាស់ៗ រឿងទាក់ទងសង្សារថ្មី បង្ហាញតែមុខព្រាលៗ មិនដូចសង្សារមុន
កាលពីពេលថ្មីៗកន្លងទៅនេះ តារាសម្ដែងស្រី Min Pechaya បានប្រកាសដំណឹងល្អថានាងកំពុងតែមានអ្នកស្អំបេះដូងថ្មីបន្ទាប់ពីចែកផ្លូវជាមួយនឹងសង្សារចាស់បាន ២ ឆ្នាំ។ ដ្បិតថាមានស្នេហាថ្មីមែន តែស្រីស្រស់រូបនេះ នៅមិនទាន់បានបង្ហាញមុខគូស្នេហ៍ជាសាធារណៈឡើយ ពោលគឺនាងបានត្រឹមតែបង្ហាញរូបភាពព្រឹលៗមើលមិនច្បាស់ប៉ុណ្ណោះ ដែលហេតុតែងនាំឱ្យមហាជនចង់ឃើញរូបពិត និង ហេតុផលជាខ្លាំងហេតុអ្វីប្រកាសពីចំណងស្នេហ៍តែមិនបង្ហាញមុខ។
ទន្ទឹមនឹងនោះ សម្រាប់តារាស្រី Min កាលពីពេលថ្មីៗនេះ នាងបានផ្តល់បទសម្ភាសតាមរយៈសារព័ត៌មានក្នុងស្រុកជាច្រើនដោយបានលើកឡើងនឹងបញ្ហា និង មូលហេតុមិនបង្ហាញមុខសង្សាររបស់នាងថា ៖ «តាមពិតទៅសម្រាប់នាងពុំបានបិទបាំងអ្វីឡើយ មានអ្នកមួយចំនួនក៏ធ្លាប់បានជួបផ្ទាល់ដែរ ព្រោះថាទៅណាមកណានាងតែងតែទៅជាមួយនឹងសង្សារ គ្រាន់ថានៅលើបណ្ដាញសង្គមនានាពុំសូវមានការបង្ហោះ ព្រោះថាគូស្នេហ៍នាងជាមនុស្សក្រៅរង្វង់សិល្បៈដូចនេះមិនសូវជាចូលចិត្តការបង្ហោះរូបអ្វីឡើយ។ ណាមួយក្នុងនាមនាងជាសង្សារក៏គោរពសិទ្ធិដៃគូដូចគ្នា រង់ចាំឱ្យម្ចាស់សាមីខ្លួនបង្ហាញដោយខ្លួនឯងចុះ ព្រមពេលណាបង្ហាញពេលហ្នឹង»៕